ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ដេក​ដួល​ននៀល​ដី​ក៏​ជួយ តែ​ចុង​ក្រោយ​នៅ​កន្លែង​ដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ផឹក​ស្រវឹង​វង្វេង​បាត់​ម្ចាស់​ការ ដួល​តាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​ប្រជាពលរដ្ឋ​ឃើញ ហើយ​អត់​ដឹង​ថា ចោម​ចៅ​បច្ចុប្បន្ន​បំបែកចេញ​ជា​៣ ខំ​តែ​ដឹក​យក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ចាស់ បច្ចុប្បន្ន​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ផឹក​ស្រវឹង​វង្វេង​បាត់​ម្ចាស់​ការ ដួល​តាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​ប្រជាពលរដ្ឋ​ឃើញ ហើយ​អត់​ដឹង​ថា ចោម​ចៅ​បច្ចុប្បន្ន​បំបែកចេញ​ជា​៣ ខំ​តែ​ដឹក​យក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ចាស់ បច្ចុប្បន្ន​ចោម​ចៅ​៣ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៩ ត្រូវ​បាន​នគរបាល​ឲ្យ​ដឹក​យក​ទៅ​កន្លែង​ដើម​វិញ ។

បុរស​ស្រវឹង​ខាងលើ​មិន​ស្គាល់ឈ្មោះ​ឡើយ គ្រាន់តែ​ប្រាប់​ថា នៅ​ស្រុក​បាទី ខេត្តតាកែវ ហើយ​ក៏​មិនដឹង​ថា ទើប​មកពីណា​ទៅ​ណា​ដែរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ដេក​ដួល​ននៀល​ដី​តាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ក្តី​អាណិត ខ្លាច​គ្រោះថ្នាក់​កើតឡើង​សម្រាប់​ជន​ស្រវឹង អាណិត​ខំ​តែ​ជួយ ដឹក​តាម​ម៉ូតូ​កង់​បី​នាំ​យក​ទៅ នឹក​ថា ដេក​សម្រាក​ប៉ុស្តិ៍​ប៉ូលិស​ជា​កន្លែង​មាន​សុ​វត្តិភាព ហើយ​អ្នក​ដឹក អ្នក​ជួយ​នោះ​ទៀត​សោត​អត់​មាន​ដឹង​ថា ប៉ុស្តិ៍​ចោម​ចៅ​មាន​រហូត​ដល់​៣ ស្មាន​មាន​តែ​មួយ​កន្លែង​ចាស់​ក៏​ដឹក​ជន​ខាងលើ​មក​ប៉ុស្តិ៍​ចោម​ចៅ តាម​ផ្លូវជាតិ​លេខ​៤ ប៉ូលិស​សួរនាំ​ដឹង​ថា ស្រវឹង​ដួល​នៅ​ចោម​ចៅ​១ សូម​អញ្ជើញ​ពូ​ដឹក​ពី​កន្លែង​ណា​មក​ដឹក​ទៅ​កន្លែង​នោះ​វិញ កន្លែង​ដឹក​មកនេះ​ជា​ចោម​ចៅ​៣​ទេ ។

អ្នក​ដឹក​ពិតជា​អត់​ដឹង​អី​មែន កាលបើ​ប៉ូលិស​ប្រាប់​បែប​នឹង​ហើយ​ក៏​មិនដឹង​និយាយ​ថា ម៉េច​ដែរ កប់យោបល់​មាន​តែ​ដឹក​បុរស​ស្រវឹង​ទៅ​ដាក់​កន្លែង​ដើម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ