ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​ខ្មែរ​ឬ​បរទេសបាន​គ្រោះថ្នាក់ក្នុង​អគ្គិភ័យ​ដ៏​ធំ​នោះ​ទេ​…!

5 ឆ្នាំ មុន

ករណី​​ឆេះយ៉ាងសន្ធោសន្ធៅ​នៅតំបន់មួយក្នុងប្រទេសកូរ៉េខាងត្បូង ​គឺមិន​មាន​ជន​ជាតិ​ខ្មែរ​ ឬក៏ជនជាតិ​បរ​ទេសណាម្នាក់ បាន​​រងគ្រោះ​ថ្នាក់នៅ​ក្នុងហេតុការណ៍ឆេះនោះទេ ​។ នេះបើយោងតាម​​ការ​បញ្ជាក់​​​លោកឡុង ឌី ម៉​ង់ ឯកអគ្គរាជទូត​ប្រចាំប្រទេសកូរេ៉ខាងត្បូងប្រាប់កោះសន្តិភាព នារសៀលថ្ងៃទី​០៦…

ករណី​​ឆេះយ៉ាងសន្ធោសន្ធៅ​នៅតំបន់មួយក្នុងប្រទេសកូរ៉េខាងត្បូង ​គឺមិន​មាន​ជន​ជាតិ​ខ្មែរ​ ឬក៏ជនជាតិ​បរ​ទេសណាម្នាក់ បាន​​រងគ្រោះ​ថ្នាក់នៅ​ក្នុងហេតុការណ៍ឆេះនោះទេ ​។ នេះបើយោងតាម​​ការ​បញ្ជាក់​​​លោកឡុង ឌី ម៉​ង់ ឯកអគ្គរាជទូត​ប្រចាំប្រទេសកូរេ៉ខាងត្បូងប្រាប់កោះសន្តិភាព នារសៀលថ្ងៃទី​០៦ មេសា នេះ ។

គួររំលឹកទៀត​ថា កាលពី​ម៉ោង០៧ និង១៧​នាទីយប់(ម៉ោងក្នុងស្រុក)​ថ្ងៃ​​​ទី​៤ ​មេសា ​មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង​ នៅ​ទីក្រុង​Goseong ដែល​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ភ្លាម​ៗ​មាន​ខ្យល់​បក់​បោក​
កួច​យ៉ាង​ខ្លាំង​ៗ ដែល​ធ្វើ​អោយ​ភ្លើង​ឆេះ​រាលដាល​លឿន និង​គ្រប់គ្រង​លែង​បាន​ភ្លាម​ៗ​នោះ​។

បន្ទាប់​ពី​មិន​អាច​ទប់ស្កាត់​អគ្គិភ័យ​បាន ​នៅ​​ព្រឹក​ទី​៥​ មេ​សា លោក​ម៉ូ​ន ចេ​អ៊ី​ន ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​រដ្ឋាភិបាល​កូរ៉េ បាន​ដាក់​ទីក្រុង​Goseong​ ជា​តំបន់​គ្រោះ​ថា្ន​ក់ និង​បាន​ប្រកាស​អាសន្ន​ភ្លាម​ៗ​។ រដ្​ឋាភិ​បាល​កូរ៉េ​ បាន​ចល័ត​ប្រើប្រាស់​រថយន្ត​​ពន្លត់អគ្គិភ័យ​ប្រមាណ​៩០០​គ្រឿង កងកម្លាំង​ពន្លត់អគ្គីភ័យ ១៣០០០​នាក់ ឧទ្ធម្ភាគចក្រ​៣៥​គ្រឿង និង​កង​ទាហាន​ចល័ត​១៦៥០០​នាក់ ទៅ​កន្លែង​កើតហេតុ ដើម្បី​បញ្ចៀស​ការ​រាលដាល​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។

គិត​មក​ដល់​ពេល​នេះ ស្ថានភាព​អគ្គិភ័យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន ហើយ​អគ្គិភ័យ​បាន​រលត់​ជា​ស្ថាពរ​នៅ​ថ្ងៃ​​៥ ​មេសា វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ ។ ឧ​ប្ប​ទ្ធ​វ​ហេតុនេះ​ បាន​បណ្តាល​ឱ្យ​​មាន​មនុស្ស​២​នាក់​បាត់បង់​ជីវិត រង​របួស​១១​នាក់ អគារ​តូច​ធំ​ និង​ផ្ទះសំបែង​ជាង​៤០០​ខ្នង និង​ព្រៃ​ជាង៥០០​ហិ​កតា ​ត្រូវ​បាន​លេប​ត្របាក់ និង​បំផ្លាញ​ដោយ​អគ្គី​ភ័យ​ក្រហមច្រាល ហើយ​ប្រជាជន​ប្រមាណ​ជាង​២៤០០​នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីក្រុង​សុ​វត្ថិ ​ក្បែរ Sokcho Gangneung និង Donghae ។


អត្ថបទសរសេរ ដោយ