ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ខណៈពេលដែលម្ចាស់ផ្ទះកំពុងតែរៀបចំពិធីឡើងគេហដ្ឋានក៏មានករណីបាក់វេរ៉ង់ដាផ្ទះសង្កត់ស្លាប់មនុស្ស១នាក់ និងរងរបួសធ្ងន់ស្រាល១១នាក់ ដែលបានកើតឡើងនៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នេះបើយោងទៅតាមប្រភពពីគេហទំព័រផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
តាមប្រភពខាងលើបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស្រ៊ុន ប្រុស ហើយជនរងគ្រោះដែលជាភ្ញៀវមកកម្មវិធីឡើងផ្ទះមានទី១-ឈ្មោះ ញិល ប៉ុក ភេទស្រី អាយុ៧០ឆ្នាំ (ស្លាប់), ទី២-ឈ្មោះ ជ័យ ស៊ី ភេទស្រី អាយុ៨០ឆ្នាំ នៅភូមិប្របឹង របួសរបួសកដៃឆ្វេង, ទី៣-ឈ្មោះ ចិន សាំង ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិប្របឹង ឃុំស្តើងជ័យ របួសស្មាខាងស្តាំ, ទី៤-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិខ្នា(របួសក្បាលជង្គង់, ចង្កេះ និងក្បាល) ។
ទី៥-ឈ្មោះ រស់ រៀម ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងស្តាំ), ទី៦-ឈ្មោះ រស់ ទូច ភេទស្រី អាយុ ៧០ឆ្នាំ នៅភូមិខ្នា(របួសដៃឆ្វេង), ទី៧-ឈ្មោះ សុត ហយ ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិខ្នា(របូសមុខ), ទី៨-ឈ្មោះ វ៉ែន សាត ភេទស្រី អាយុ៨០ឆ្នាំ នៅភូមិខ្នា(បាក់ដែឆ្វេង-របួសជើងស្តាំ),ទី៩-ឈ្មោះ ផែ អូន ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ដៃឆ្វេងនិងរបួសមុខ), ទី១០-ឈ្មោះម៉ែន សឿ ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិខ្នា(បែកក្បាល), ទី១១-ឈ្មោះ ស៊ីម សៀយ ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងឆ្វេងនិងរបួសជើងស្តាំ) និងទី១២-ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំទំនប់ស្រុកបាធាយ(របួសចង្កេះ ។
ប្រភពខាងលើបានបញ្ជាក់ថា ទំហំនៃការខូចខាតរួមមានម៉ូតូ០១គ្រឿង, កង់០១គ្រឿង, រ៉ឺម៉កកង់បី០១គ្រឿង, ផ្ទះ៧×១២ ធ្វើអំពីឈើប្រក់ក្បឿងបេតុងខាងមុខ ៕
ចែករំលែកព័តមាននេះ