រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសជាជនជាតិកូរ៉េម្នាក់ បានចង.កសម្លាប់ខ្លួនឯងនៅបង្កាន់ដៃច្រាំងទន្លេ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលតាំងពីម៉េាង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយផ្លូវមាត់ទៅទន្លេ នៅជិតសាលបឋមសិក្សាជ្រោយចង្វា ក្រុម១ ភូមិ២ ក្នុងសង្តាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សពមានឈ្មោះ KIM SUK HYUN ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិកូរ៉េ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាដើរហាត់ប្រាណ នៅតាមសួនច្បារជួរមាត់ទន្លេ ។ លុះដើរមកដល់ចំណុចកើតហេតុ មានការសង្ស័យដោយឃើញមានខ្សែលីឡុងពណ៌ស បានចងជាប់បង្កាន់ដៃច្រាំងក៏នាំគ្នាទៅអើតមើល ស្រាប់តែឃើញ បុរសជាជនជាតិកូរ៉េខាងលើបានចង.កសម្លាប់ខ្លួនឯងបាត់ទៅហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ។
ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃដដែលសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅខាងជំនាញកេាសល្យវិច្ច័យមកធ្វេីការត្រួតពិនិត្យទើបដឹងថា ជាករណីចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពរួច ក៏ដឹកយកទៅតម្កល់នៅស្ទឹងមានជ័យ និងទំនាក់ទំនងទៅខាងស្ថានទូតកូរ៉េដើម្បីចាត់ចែញតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ