ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ខ្សែភ្លើង​ធ្លាក់​រញ៉េរញ៉ៃ​ពេក លូកដៃ​ទាញ​…​ឆក់​ដួល​ព្រូស

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ជួយ​សង្គ្រោះជីិវិត​​ដូនជី​ម្នាក់ ​កំពុង​ដេក​ស្ដូកស្ដឹង​ក្នុង​ពុំនូក​ខ្សាច់ ក្រោយពី​គាត់ត្រូវ​​ឆក់​ចរន្ត​អគ្គិ​សនី កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦​ មេ​សា នេះ ខណ​:​​​គាត់​កំពុង​បោសសំអាត​សំរាម​ នៅ​ខាង​មុខ​វត្ត​ធម្ម​ចា​រ្យ​រាម…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ជួយ​សង្គ្រោះជីិវិត​​ដូនជី​ម្នាក់ ​កំពុង​ដេក​ស្ដូកស្ដឹង​ក្នុង​ពុំនូក​ខ្សាច់ ក្រោយពី​គាត់ត្រូវ​​ឆក់​ចរន្ត​អគ្គិ​សនី កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦​ មេ​សា នេះ ខណ​:​​​គាត់​កំពុង​បោសសំអាត​សំរាម​ នៅ​ខាង​មុខ​វត្ត​ធម្ម​ចា​រ្យ​រាម ហៅ​វត្ត​តា​គ្រក់ ស្ថិត​ក្នូ​ង​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ហើយគ្មានឃើញ​​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ណាមក​​អើពើ​ឡើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួយ​សង្គ្រោះ​ដូនជី​នៅ​កន្លែង​កើតហេតុ​ ។

ដូនជី​ដ៏​កំសត់​នោះ​ ត្រូវ​គេ​ស្គាល់ឈ្មោះ​ហ៊ា​ង ហៅ​យាយ​ម៉ែ​អា​ឡេ អាយុ​៧៦​ឆ្នាំ ជា​ដូនជី ​ស្នាក់​នៅ​វត្ត​ខាង​លើ​នេះ​ ។ សាក្សី​នៅ​ទីនោះ​ បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​លោកយាយ​ហ៊ា​ង បាន​បោស​ប្រមូល​សំរាម​នៅ​ខាង​មុខ​វត្ត តែ​គាត់​ឃើញ​ខ្សែភ្លើង​ដាច់​ធ្លាក់​ពីលើ​របង​វត្ត គាត់​ក៏​ចាប់​ទាញ​ខ្សែភ្លើង​នោះ​ដោយ​មិនដឹង​ថា ខ្សែភ្លើង​នោះ​មាន​ចរន្ត​ភ្លើង ​ស្រាប់តែ​ឆក់​គាត់​ដូ​ល​ប្រកាច់​នៅ​ក្បែ​នោះ​តែ​ម្ដង​ ។

បើ​តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ពេល​ឃើញ​ដូនជី​ដូ​ល​សន្លប់​ អ្នក​ភូមិ​ក៏​បាននាំ​គ្នា​យក​ខ្សាច់​កប់​លើ​ខ្លួន​និង​​ជួយ​ធ្វើ​ចលនា ដើម្បី​រង់​ចាំ​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​យក​រថយន្ត​មក​ដឹក​គាត់​យក​ទៅ​មន្ទីរពេទ្យ តែ​មិនឃើញ​ស្រ​មោល​​អាជ្ញាធរ​ណា​ម្នាក់​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ទេ បើ​ទោះ​អ្នក​ភូមិ​បាន​ព្យាយាម​ទំនាក់ទំនង​ហើយ​ក្ដី​ ។

ពាក់ព័ន្ធ​នឹង​ខ្សែភ្លើង​ដាច់​រប៉ាត់រប៉ាយ​នៅ​ក្បែរ​របង​វត្ត​នោះ លោកតា​អាចារ្យ​ម្នាក់​បាន​និយាយ​ថា គេ​មិន​ដឹង​ថា អ្នក​ណា​បាន​ត​ភ្លើង​នោះ​ទេ ហើយ​គេ​ក៏​មិនដឹង​ថា ខ្សែភ្លើង​មាន​ផ្ទុក​ចរន្ត​ដែរ ដែល​នាំ​ឲ្យ​ឆក់​ដូនជី​សន្លប់​បែប​នេះ​។

ទោះ​យ៉ាងណា គិត​ត្រិ​ម​ម៉ោង​០១​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ គេ​មិនដឹង​ថា ដូនជី​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ហើយ​ ឬ​យ៉ាងណា​នោះ​ទេ ឬក៏​ដូនជី​នោះ​ត្រូវ​រង​គ្រោះ​ដល់​ជីវិត ​ឬ​យ៉ាងណា​ដែរ​ ព្រោះបើ​តើ​តាម​​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ស្ថានភាព​ដូនជី​ហាក់​ធ្ងន់ធ្ងរ​បំផុត ខណ​:​ការ​ជួយ​សង្គ្រោះ​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​មាន​ភាព​យឺត​​យ៉ាវ​ដូច​អូស​ប្ញ​​ស្សី​បញ្ច្រាសចុងនេះ ។

អត្ថបទសរសេរ ដោយ