កម្ពុជាមានវត្តជិត៥០០០និងព្រះសង្ឃជាង៧ម៉ឺនអង្គ
- ភ្នំពេញ
ឯកសារផ្លូវការមួយរបស់រដ្ឋាភិបាល បានបង្ហាញអោយឃើញថា ប្រទេសកម្ពុជាមានវត្តចំនួន៥០០០នៅ
ទូទាំងប្រទេសកម្ពុជា។
ឯកសារដែលសារព័ត៌មានកោះសន្តិភាពទទួលបាននោះ ក៏បានអោយដឹងទៀតថា បច្ចុប្បន្នកម្ពុជា មានព្រះសង្ឃចំនួនជិត៧១០០០អង្គ ដោយក្នុងនោះព្រះសង្ឃគណមហានិកាយចំនួនជាង៦៦០០០អង្គ និងនៅសល់គឺព្រះសង្ឃគណ:ធម្មយុត្តិកនិកាយ ។
ទន្ទឹមជាមួួយគ្នានោះ កម្ពុជាក៏មានសាលាពុទ្ឋិកបឋមសិក្សាជិត៨០០សាលា និងមានសមនសិស្សជិត២៣០០០អង្គ/នាក់ផងដែរ។
ចំណែកសាលាពុទ្ឋិកមធ្យមសិក្សាមាន៥៥សាលា និងមានសមនសិស្ស-សិស្សចំនួនជាង ៧៤០០អង្គ/ នាក់ ។ក្រៅពីនេះ ក៏មានពុទ្ធិកសកលវិទ្យាល័យមាន៣សាលា និងមានសមនិស្សិត-និស្សិតជាង ២៥០០អង្គ/នាក់
នេះឆ្លុះបញ្ចាំងអោយឃើញពីភាពគ្របដណ្តប់ខ្លាំងនៃព្រះពុទ្ធសាសនានៅកម្ពុជា ៕

ចែករំលែកព័តមាននេះ