ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាទៅសែនឆេងម៉េង…ភ្លើងត្របាក់ផ្ទះ២​ខ្នង​ខ្ទេច

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លំនៅ​ឋាន​២​ខ្នង​ជា​របស់​ម្តាយ​និង​កូនស្រី បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​សល់​តែ​សម្បក​ផ្ទះ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ហើយ​ទៅ​សែន​ផ្នូរ​(​ឆេ​ង​ម៉េ​ង​) ទោះបីជា​បែប​ណា ពុំ​មាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ ។ គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥…

ខេត្តសៀមរាប ៖ លំនៅ​ឋាន​២​ខ្នង​ជា​របស់​ម្តាយ​និង​កូនស្រី បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​សល់​តែ​សម្បក​ផ្ទះ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ហើយ​ទៅ​សែន​ផ្នូរ​(​ឆេ​ង​ម៉េ​ង​) ទោះបីជា​បែប​ណា ពុំ​មាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ ។ គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែមេសា នៅ​សហគមន៍​ខាងកើត​ដែល​ជា​សំណង់​មិន​រៀបរយ លើ​ដី​ចំណី​ផ្លូវ​១៥​ម៉ែត្រ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ តាម​អ្នក​ឃើញ​ហេតុការណ៍​ដំបូង​និយាយ​ថា មុន​ដំបូង​ឃើញ​ភ្លើង​ឆេះ​ចេញពីផ្ទះ​មួយ លុះ​ពេល​នាំ​គ្នា​ទៅ​មើល​តែ​ឃើញ​ចាក់សោ​ជាប់​ទាំង​ពីរ​ផ្ទះ​។

ពេល​នោះ ពួក​គាត់​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ បន្តិច​ក្រោយមក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ក៏​មក​ដល់ ប៉ុន្តែ​ចូល​អត់​បាន​ដោយសារ​ផ្លូវ​តូច​ចង្អៀត​ពេក ។ចំណែក​ម្ចាស់ផ្ទះ​ដែល​ជា​កូនស្រី​ឈ្មោះ ឈា ដា​វី អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ និង​ដាក់​លុយរាប់​នៅ​តាម​ផ្សារ មាន​ស្រុក​កំណើត​នៅ​ស្រុក​ជីក្រែង បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក ថា មុន​ពេល​ចាក​ចេញពីផ្ទះ គាត់​បាន​មើល​សព្វគ្រប់​ជុំវិញ​អស់ហើយ ។

នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ក៏​ចេញ​ទៅ​ស្រុក​កំណើត​ដើម្បី សែន​ផ្នូរ​(​ឆេ​ង​ម៉េ​ង​)​ ឱ្យ​ជីដូន​ជីតា ជួយ​ឱ្យ​បាន​សុខសប្បាយ រកស៊ី​មានបាន ស្រាប់តែ​ទើប​ទៅ​ដល់​មុខ​បុរី​សៀង​ណាំ ក៏​មាន​អ្នក​ជិតខាង​ទូរស័ព្ទ​ប្រាប់​ថា ផ្ទះ​ត្រូវ​ភ្លើង​ឆេះ ។ ភ្លាម​នោះ គាត់​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​ផ្ទះ​ឆេះ​អស់រលីង​ទៅ​ហើយ​ទោះ​យំ​ក៏​យំ​មិន​ចេញ​ដែរ ។

អ្នកស្រី​រៀបរាប់​ទៀត​ថា ផ្ទះ​គាត់​ដែល​ឆេះ​នេះ ធ្វើ​អំពី​ឥដ្ឋ​ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ។ ចំណែក​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ដែល​បាត់បង់​ក្នុង​ភ្លើង​នេះ​ដែរ​មាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ លុយ​១.០០០​ដុល្លារ​និង​១៨​លាន​រៀល តុ សា​ឡុ​ង​ឈើ​មួយ​ឈុត គ្រែ​ដេក​៣ ពួក​២ កៅអី​តុក្កតា​២០ ទូ​ដាក់​ខោអាវ​៣ ទូរទស្សន៍​២​គ្រឿង ខោអាវ ឯកសារ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត សរុប​ជា​ទឹកប្រាក់​ប្រហែល​១៣.៥០០​ដុល្លារ ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ រង​នគរបាល​ខេត្ត​ទទួល​ផែន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ ឱ្យ​ដឹង​ថា ភ្លើង​ដែលឆេះ​ផ្ទះ​២​នាក់​ម្តាយ​និង​កូនស្រី​អស់ទាំង​ស្រុង​ចំនួន​២​ខ្នង​នោះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ សូម​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​មិន​រៀបរយ​នេះ​មានផ្ទះ​២៤​ខ្នង និង​១៩​គ្រួសារ​រស់
នៅ ៕

អត្ថបទសរសេរ ដោយ