ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បើម្ចាស់​ភោជនីយដ្ឋាន​ណា​ មិន​ព្រម​ដាក់​តារាង​តម្លៃឱ្យ​ភ្ញៀវ​​មើល…ប្រយ័ត្នណា!!!

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោ​ង ខុន បាន​ព្រមាន​យ៉ាង​ដាច់អហង្ការ​ថា ត្រូវ​តែ​ចាត់វិធានការ​តឹងតែង​ចំពោះមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក៏​ដូច​ជា​ភោជនីយដ្ឋា​ន​-​អាហារ​ដ្ឋា​ន​ណា ដែល​នៅ​តែ​មិន​ព្រម​បិទបង្ហាញ​តម្លៃ​ទំនិញ​-​សេវាកម្ម ឬ​តារាង​តម្លៃ (Menu) ហើយ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួត​ពិនិត្យ និង​បញ្ជ្រាប​បញ្ហា​នេះ​ដល់​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ឲ្យ​បាន​មុន​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ ។ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ នៅ​ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​ទិស​ដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​២ ឆមាស​ទី​២ ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួស​ហេតុ​ពេក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដោយ​ត្រូវ​បញ្ជ្រាប​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ ដាក់​បង្ហាញ​តារាង​តម្លៃ​មុខទំនិញ​-​សេវាកម្ម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​អាច​ទទួលយក​បាន ។ លោក​​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា «​យើង​មិន​អាច​កំណ​ត់ថ្លៃ​ជំនួស​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បាន​ទេ យើង​ផាក​តែ​អ្នក​ណា​អត់​សរសេរ​តម្លៃ មាន​ន័យ​ថា យើង​អត់​ផាក​រឿង​ឡើងថ្លៃ ឬ​មិន​ឡើងថ្លៃនោះ​ទេ បើ​គេ​សរសេរ​ហើយ​អាជ្ញា
ធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​ថា តម្លៃ​ដែល​គេ​សរសេរ​នោះ​ត្រឹមត្រូវ​ឬ​ក៏​អត់ ហើយ​
បើ​សម​ស្រប​ហើយ​យើង​ទទួលស្គាល់​ឲ្យ​គេ​ដាក់​ទៅ​» ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បង្ហាញ​ការ​ជឿជាក់​ថា ការ​ធ្វើ​បែប​នេះ​យូរ​ៗ​ទៅ​ប្រាកដជា​ជំរុញ​ឲ្យ​អាជីវករ​ទាំងនោះ​ភ្ញាក់រឭក និង​ងាក​មក​អនុវត្ត​ត្រឹមត្រូវ​វិញ ពីព្រោះ​ការ​ប្រកប​អាជីវកម្ម​របស់​ពួក​គេ​មិនមែន​តែ​
មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ឯណា ពោលគឺ​ពួក​គេ​នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ហើយពួក​គេ​ក៏​ត្រូវការ​ភ្ញៀវ​ចូល​ច្រើន​ដែរ តែបើ​ថ្លៃ​ហួសហេតុ​ពេក ភ្ញៀវ​មិន​អាច​ទទួលយក​បាន​គេ​ក៏​ឈប់​ចូល​ដែរ ។ លោក​រដ្ឋមន្ត្រ​ក្រសួងទេស​ចរណ៍ ក៏​បាន​ដាស់តឿន​ជា​ថ្មី​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និងមន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​យកចិត្ត​ទុក​លើ​បញ្ហា​សំរាម និង​បរិស្ថាន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​យុទ្ធនាការ «​គ្មាន​សំរាម
ក្រោម​​តុ​ នៅ​តាម​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​»​ឲ្យបាន​ផុលផុស និង​ត្រូវ​ទប់ស្កាត់​ការ​ចោល​សំរាមតាម​ទី​សា​ធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព ៕