ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​8ហិកតា​​ ដោយ​សារ​ដុត​យក​​ឃ្មុំ​…!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តំបន់​ព្រៃ​លិច​ទឹក​ភ្នំ​ក្រោម​ចំនួន​៨​ហិ​កតា ​បាន​ត្រូវ​ភ្លើង​ឆេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ព្រមទាំង​ភ្ញៀវ​ទេសចរ​ដែល​កំពុង​ទៅ​ទស្សនា​នៅ​តំបន់​បឹង​ទន្លេសាប​ផង​ដែរ ។ ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣…

ខេត្តសៀមរាប ៖ តំបន់​ព្រៃ​លិច​ទឹក​ភ្នំ​ក្រោម​ចំនួន​៨​ហិ​កតា ​បាន​ត្រូវ​ភ្លើង​ឆេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ព្រមទាំង​ភ្ញៀវ​ទេសចរ​ដែល​កំពុង​ទៅ​ទស្សនា​នៅ​តំបន់​បឹង​ទន្លេសាប​ផង​ដែរ ។ ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣ ខែមេសា​កន្លង​ទៅ និង​បាន​រលត់​ទៅ​វិញ​នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុ​ន ភី​រម្យ នាយ​រង​កា​រិយា​ល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ ខេត្ត បានឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​លោកបាន​ដឹកនាំ​រថយន្ត​ព​ន្ត​ត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​ចំនួន​៥​គ្រឿង និង​មាន​រថយន្ត​របស់​កងរាជអាវុធហត្ថ​១​គ្រឿង​ផង ទៅ​ជួយ​អន្តរាគម​ន៍​បាញ់​ទឹក​ពន្លត់ ។

លោក​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ភ្នំ​ក្រោម​នេះ ពុំ​បណ្តាល​ឱ្យ​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកស្រុក ឬ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។ លោកនាយ​រង​ការិយាល័យ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជីវករ​ទាំងអស់​នៅ​ក្នុង​ខេត្តសៀមរាប មុន​នឹង​ចាក​ចេញពីផ្ទះ សូម​ពិនិត្យ​បិទ​កុងតាក់ ពន្លត់​ភ្លើងទៀន ធូប ចង្ក្រាន​។​ល​។

ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង ហើយក្តៅ​ខ្លាំង​ទៀត ដើម្បី​ចៀសវាង​ការ​កើត​មាន​ហានិភ័យ​ជាយថាហេតុ ដូច​ពាក្យចាស់​ពោល​ថា «​សូវ​លិច​ទូក​កណ្តាលទន្លេ កុំឱ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ​» ព្រោះ​បើ​ឆេះ​អស់ហើយ គឺ​រកតែ​ខោខ្លី​ស្លៀក​ក៏​មិន​បាន​ផង ។

មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​ប្រាប់​ថា ដោយសារ​តែ​អ្នក​ដុត​ភ្លើង​យក​ឃ្មុំ​មិន​បាន​ពន្លត់​គប់​ភ្លើង ៕

អត្ថបទសរសេរ ដោយ