ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេ​ទ័ពជើងគោក​ណែនាំ​នាយទាហាន នាយទាហានរង ត្រូវ​ខិតខំ​អនុវត្ត​ភារកិច្ច​តាម​បទបញ្ជា​មេ​ទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​បាន​ណែនាំ​ឲ្យ​នាយទាហាន នាយទាហានរង រួម​ទាំង​ពល​ទាហាន​ទាំងអស់​ត្រូវ​ខិតខំ​អនុវត្ត​បំពេញភារកិច្ច ស្រប​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​អគ្គបញ្ជាការ​នៃ​កង​ខេមរភូមិន្ទ ហើយ​ត្រូវ​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

ការ​ណែនាំ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​ឧត្តមសេនីយ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា ការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​អញ្ជើញ​ចូលរួម​ក្នុង ពិធី​បំពាក់​ឋានន្តរ​ស័​ក្កិ និង​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នា​សៀ​ល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ពិធី​នោះ​លោក​ឧត្តមសេនីយ ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​នាយទាហាន​ទាំងអស់​ដែល​ទើប​ទទួល​បានការ​បំពាក់​ឋានន្តរស័ក្តិ និង​ទទួល​ការ​តែងតាំង​មុខងារ​ថ្មី​នា​ពេល​នេះ​ផង​ដែរ ។ មេ​ទ័ពជើងគោក​រូប​នោះ​បាន​ថ្លែង​បញ្ជាក់​ថា ការ​ផ្តល់​ជូន​ឋានន្តរស័ក្តិ និង​ផ្តល់​តួនាទី​នា​ពេល​នេះ គឺជា​ការ​បង្ហាញ​នូវ​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ពី​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ខ្ពង់ខ្ពស់​របស់​យើង​ចំពោះ​នាយទាហានជាន់ខ្ពស់​ទាំងអស់ ពិសេស​កង​យោធពលខេមរភូមិន្ទ​ទាំងមូល ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​បន្ថែម​ថា នាយទាហាន​ដែល​ទើប​ទទួល​ការ​តម្លើង​ឋានន្តរ​ស័​ក្កិ​ទាំងអស់ បន្ត​យកចិត្ត​ទុក្ខ​ដាក់​គ្រប់គ្រង​ដឹកនាំ​បញ្ជា​នាយ ពល​ទាហាន ក្រោម​ឱវាទ ខិតខំ​អនុវត្តន៍​បំពេញ ភារកិច្ច​ស្រប តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ​នៃ ខ ភ ម​»​។ សូម​បញ្ជាក់​ថា ក្នុង​ពិធី​នោះ​ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហានជាន់ខ្ពស់​ចំនួន​៧​រូប និង​ប្រកាស់​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់ ពីរ​រូប​ផង​ដែរ​៕