ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឺ ឡាយ​ស្រេង វិល​ចូល​ស្រុក​ឆាប់ៗ​នេះ ក្រោយ​ទទួល​បាន​ភ្លើង​ខៀវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រីបាន​ប្រកាស​ថា ​នឹង​វិលចូល​ស្រុក​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះដើម្បី​ជួបជុំ​គ្រួសារ បន្ទាប់​ពី​ចាកចេញ​អស់​រយៈពេលជិត​២​ឆ្នាំ ។ យោង​តាម​វី​ដេ​អូ​ឃ្លី​ប…

រាជធានី​ភ្នំពេញ ៖ លោក លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រីបាន​ប្រកាស​ថា ​នឹង​វិលចូល​ស្រុក​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះដើម្បី​ជួបជុំ​គ្រួសារ បន្ទាប់​ពី​ចាកចេញ​អស់​រយៈពេលជិត​២​ឆ្នាំ ។ យោង​តាម​វី​ដេ​អូ​ឃ្លី​ប លោក លឺ ឡាយ​ស្រេង បាន​សម្តែង​ការ​អរគុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រកាស​អនុញ្ញាតឱ្យ​លោក​ចូល​ស្រុក​វិញ ។ «​ខ្ញុំ​រំភើបចិត្ត​ និង​អរគុណ​បងប្អូន​ ដែល​បាន​ទូរស័ព្ទ​មក​សួរសុខ​ទុក្ខ​» ។

លោក​បន្ត​ថា លោក​នៅ​តែ​មាន​ជំនឿ​ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈ​ពេល​៣​អាណត្តិ​មក​ហើយ​នោះ ។ លោក​ថា អ្វី​ជា​អ្នក​និយាយ​ខុស ដោយ​ភ្លាត់មាត់ ហើយ​លោក​នឹង​ឈប់​និយាយ​អ្វី​ ដែល​ទាក់ទង​នឹង​ព្រះមហាក្សត្រ​ទៀត​ហើយ​ ។ លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​លែង​ហ៊ាន​និយាយ​ហើយ​ជាមួយ​ព្រះករុណា គឺ​លែង​និយាយ​អ្វីទាំងអស់ ព្រោះថា​និយាយ​ទៅ​រត់ចោលស្រុក វាប៉ះពាល់​កិត្តិនាម​របស់​​​ព្រះករុណា ។ ខ្ញុំ​ក៏​សូម​ព្រះ​រាជទាន​ទោស​ដែល​ខ្លួន​ធ្លាប់​បម្រើ​តាំងពី​ព្រះរាជ​បិតា រហូត​ដល់​ព្រះ​មហា​ក្សត្រ​សព្វថ្ងៃ​នេះ​» ។

លោក លឺ ឡាយ​ស្រេង បន្ថែម​ថា លោក​នឹង​ឈប់​និយាយ​អ្វី​ទាំងអស់ ដោយ​ងាក​រក​ធ្វើបុណ្យ​និង​ចូល​វត្ត ឬ​បង្កើត​ជា​មូលនិធិ​ប្រមូល​ចាស់​ៗ​ល្អ​ជាង ។ លោក​បាន​លើក​ឡើង​ថា បន្ទាប់​ពី​ទៅ​បាងកក ប្រទេស​ថៃ ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​រួច លោក​នឹង​វិល​ចូល​ស្រុក​ខ្មែរ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ហៅ​លោក លឺ ឡាយ​ស្រេង ឲ្យ​វិល​ចូល​ស្រុក​វិញ​ឲ្យ​បាន​ឆាប់ ដោយ​កុំ​ធ្វើអំពើ​ខុស​បន្ត ។ ការ​ហៅ​ឲ្យ​ចូល​ស្រុក​វិញ​នេះ គឺ​បន្ទាប់​ពី​លោក លឺ ឡាយ​ស្រេង បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ដើម្បី​ចូល​ស្រុក​កំណើត​វិញ​ជួបជុំ​បងប្អូន ៕

អត្ថបទសរសេរ ដោយ