ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ប្រហិត​ចៀន​មុខ​ព្រ​លាន​យន្តហោះ​លេង​មួយប្រាវ​ផ្អើល​សមត្ថកិច្ច

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ប្រហិត​ចៀន​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ម្នាក់​ខឹង​គេ​មក​លក់​ក្បែរ​ដេញ​មិន​ចេញ​ទាញ​កាំបិត​កាប់​ទូ​ដាក់​ប្រហិត​រង​ការ​ខូចខាត​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ណែនាំ និង​ដោះស្រាយ​បញ្ចប់រឿង កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​រង​គ្រោះ​ឈ្មោះ​ហាក់ អន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​ប្រហិត​ចៀន តាម​ផ្លូវ
ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ចំណែក​ជន​បង្ក​មានឈ្មោះ​អ៊ូ ច​ន់​ណា​រ៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ប្រហិត​ចៀន និង​បាយ​នៅ​តាម​ផ្លូវ រស់នៅ​ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​អង្គ​ជ័យ ខេត្តកំពត ។

តាម​សំដី​ស្ត្រី​បង្ក​បាន​បញ្ជាក់​ប្រាប់​ថា មូលហេតុ​ដែល​រូប​គាត់​ដាច់​ចិត្ត​ប្រើ​អំពើ​ហិង្សា​បែប​នេះ គឺ​ព្រោះ​រូប​គាត់ និង​គ្រួសារ​របស់​គាត់​បាន​ទៅ​លក់​កន្លែង​ទីតាំង​ខាងលើ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មាន​ម៉ូយ​មក​ទិញ​ដាច់​គ្រាន់បើ​ដែរ​លុះ​បន្ទាប់​មក​ស្រាប់តែ​ភាគីជម្លោះ​ខាងលើ​បាន​មក​លក់​ជិត​កន្លែង​ពួក​គាត់ ហើយ​គាត់​បានអោយ​លក់​ឆ្ងាយ​ពី​កន្លែង​គាត់​ជា​ច្រើន​ដង​មក​ហើយ​នៅ​តែ​មិន​ព្រម​ចេញ​ធ្វើ​ឲ្យ​គាត់​ខឹង​ពេក​ទើប​គាត់​ហ៊ាន​ប្រើ​អំពើ​ហិង្សា​បែប​នេះ ។

បើ​តាម​សំដី​ភាគី​ម្ខាង​រង​គ្រោះ​បាន​បញ្ជាក់​ថា ខណៈ​ពេល​ស្ត្រី​បង្ក​បាន​វាយ​នឹង​កាប់​កម្ទេច​ទូ​ប្រហិត​ចៀន​របួស​គាត់ ដូច​ជា ធ្មិ​ល​ចូល​អ​ញ្ចឹ​ង ព្រោះ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ព្រ​លាន​ជា​កន្លែង​សាធារណ​ចង់​អ្នក​ណា​លក់​បាន​ក៏​លក់​ទៅ​កុំអោយ​ធ្វើអំពើ​ហិង្សា​ដាក់​គ្នា ម្ល៉ោះហើយ​គាត់​មិន​បាន​ឈ្លោះប្រកែក​គ្នា​នោះ​ឡើយ ហើយ​គាត់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។

ចំណែក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បានអោយ​ដឹង​ថា ខណៈ​ពេល​ដែល​ភាគី​ម្ខាង​បាន​ប្តឹង​លោកនាយ​ប៉ុស្តិ៍​ផ្ទាល់ និង​មន្ដ្រី​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​អញ្ជើញ ដើម្បី​ដោះស្រាយ​បែរជា​ភាគី​បង្ក​ខាងលើ​បាន​ជេរ​ប្រមាថ​ពួក​គាត់​នៅ​មុខ​មហាជន​យ៉ាង​ខ្លាំង​ដោយ​មិនដឹង​ខុស​មិនដឹង​ត្រូវ​នោះ​ឡើយ ទើប​សមត្ថកិច្ច​ឃាត់​ភាគី​បង្ក​ខាងលើ​យក​ទៅ​អប់រំ នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​១ ។

បន្ទាប់​មក​ភាគី​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​១​ពាន់​ដុល្លារ ថ្លៃ​ការ​ខូចខាត ប៉ុន្តែ​សមត្ថកិច្ច មើលទៅ​សម្ភារ​ខូចខាត​តិចតួច​ដែរ ហើយ​សមត្ថកិច្ច​បាន​ជួយ​សម្របសម្រួល​ភាគី​ទាំង​សង្ខាង​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​មក​ភាគី​បង្ក​សង​ចំនួន​១៥០​ដុល្លារ និង​ធ្វើ​កិច្ចសន្យា​រៀងខ្លួន​កុំ​ឲ្យ​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​បន្ត​ទៀត និង​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​មួយទៀត ជន​បង្ក​បាន​សុំ​ទោស​ទៅ​ភាគី​រង​គ្រោះ​ភ្លាម​ៗ​ផង​ដែរ ព្រមទាំង​សុំ​ទោស​លោកនាយ​ប៉ុស្តិ៍ និង​មន្ត្រី​នគរបាល​ដែល​ខ្លួន​បាន​ធ្វើ​ខុស​មិន​គប្បី​ទៅ​លើ​ពួក​ផង​ដែរ ៕