ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បងប្អូន​កូនក្មួយ​ជិះ​រថយន្ត​ទៅ​ចូល​ឆ្នាំ​ដោយ​មិន​គិតថ្លៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមេសា ឆ្នាំ​២០១៩ (​រយៈពេល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមេសា ឆ្នាំ​២០១៩ (​រយៈពេល ៧​ថ្ងៃ​) គឺ​សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រថយន្តក្រុង​១២០​គ្រឿង សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​កម្ម​ការ​នី​ជិះ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តាល​ខេត្ត​នានា និង​ពី​តាម​បណ្តា​ខេត្ត​មក​កាន់​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ (Free) នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ។សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​សម្តេច​ផ្ទាល់​ថ្ងៃទី០៤ ខែមេសា ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី នៅ​កោះ​ពេជ្រ ។

រថយន្ត​ទាំងអស់​នឹង​ចេញដំណើរ​តាម​ផ្លូវជាតិ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ផ្លូវជាតិ​លេខ ១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨ ដែល​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃ​ទី​១២ ខែមេសា ខាង​មុខ​នេះ ។
ដោយ​ផ្លូវជាតិ​លេខ​១ (​ភ្នំពេញ​-​កណ្តាល​-​ស្វាយ​រៀង​) ចំនួន ៥​គ្រឿង និង (​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​) ចំនួន​៥​គ្រឿង សរុប ១០​គ្រឿង​។ ផ្លូវជាតិ​លេខ​២ (​ភ្នំពេញ​-​តាកែវ​) ចំនួន ៥​គ្រឿង​។ ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កែប​) ចំនួន ៥​គ្រឿង និង​(​ភ្នំពេញ​-​កំពត​) ចំនួន​៥​គ្រឿង សរុប​ចំនួន ១០​គ្រឿង​។​ផ្លូវជាតិ​លេខ​៤ (​ភ្នំពេញ​-​កំពង់ស្ពឺ​) ចំនួន​៣​គ្រឿង និង (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​) ចំនួន​៧​គ្រឿង សរុប ១០​គ្រឿង​។ ផ្លូវជាតិ​ល​ខេ​៥ (​ភ្នំពេញ​-​ខេត្តកំពង់ឆ្នាំង​) ចំនួន ៥ គ្រឿង , (​ភ្នំពេញ​-​ពោធិសាត់​) ចំនួន​១០​គ្រឿង​, (​ភ្នំពេញ​-​បាត់ដំបង​) ចំនួន ១៥​គ្រឿង និង (​ភ្នំពេញ​-​បន្ទាយ​មាន​ជ័យ​) ចំនួន ១៥​គ្រឿង សរុប ៤៥​គ្រឿង​។

ផ្លូវជាតិ​លេខ​៦ (​ភ្នំពេញ​-​កំពង់ធំ​) ចំនួន ៥​គ្រឿង , (​ភ្នំពេញ​-​សៀមរាប​) ចំនួន ១៥​គ្រឿង សរុប ២០​គ្រឿង​។ ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ (​ភ្នំពេញ​-​កំពង់ចាម​) ចំនួន​៥​គ្រឿង (​ភ្នំពេញ​-​ខេត្ត​ត្បូងឃ្មុំ​) ចំនួន ៥​គ្រឿង សរុប ១០ គ្រឿង​។ ផ្លូវជាតិ​លេខ ៦ និង​លេខ​៨ (​ភ្នំពេញ​-​ក្រចេះ​)​ចំនួន ៥​គ្រឿង និង​(​ភ្នំពេញ​-​ស្ទឹង​ត្រែង​) ចំនួន​៥​គ្រឿង សរុប ១០​គ្រឿង​។

ចំពោះ​នៅ​ទីក្រុង​ភ្នំពេញ​វិញ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល​៧ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមេសា ឆ្នាំ​២០១៩ គឺ​មាន​ទាំង​សេវា​រថយន្តក្រុង និង​សេវា​ដឹក​ជញ្ជូន​តាម​កាណូត ។ សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ គឺជា​បំណងប្រាថ្នា​របស់​សម្តេច​ប្រមុខ​ដឹកនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ