ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​កាយ​ដី​ក្នុង​បឹង​ថា ស្ដា​បឹង​ត្រូវ​បាន​ផ្អាក​ព្រោះ​ខ្លាច​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​រំលោ.ភ​យក​ដី​បឹង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អេ​ស្កា​មួយ​គ្រឿង និង​រថយន្ត​ប្រភេទ​បែន​៤​ទៅ​៥​គ្រឿង​ត្រូវ​បាន​ចុះ​កាយ​ដី​ក្នុង​បឹង និង​ដឹក​ជញ្ជូន​ដី​ចេញពី​ក្នុង​បឹង​មួយ ស្ថិត​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សូ​ភី ស្រុក​កំពង់ត្រាច ។ ដែល​ការ​យក​គ្រឿងចក្រ​ចុះ​កាយ​ក្នុង​បឹង​យក​ដី​លក់​នោះ​កើត​មាន…

ខេត្តកំពត ៖ អេ​ស្កា​មួយ​គ្រឿង និង​រថយន្ត​ប្រភេទ​បែន​៤​ទៅ​៥​គ្រឿង​ត្រូវ​បាន​ចុះ​កាយ​ដី​ក្នុង​បឹង និង​ដឹក​ជញ្ជូន​ដី​ចេញពី​ក្នុង​បឹង​មួយ ស្ថិត​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សូ​ភី ស្រុក​កំពង់ត្រាច ។ ដែល​ការ​យក​គ្រឿងចក្រ​ចុះ​កាយ​ក្នុង​បឹង​យក​ដី​លក់​នោះ​កើត​មាន កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា នេះ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ ដោយសារ​តែ​គ្រឿងចក្រ​កាយ​ដី​នោះ​មានការ​ស្រពិចស្រពិល​មិន​ទាន់​ច្បាស់ការ​ថា តើ​កាយ​ដី​របស់​រដ្ឋ​នោះ​ចាប់ពី​ត្រឹមណា ហើយ​ម្ចាស់​ដី​ដែល​មាន​ដី​ជាប់​ក្នុង​បឹង​នោះ​ក៏​ធ្វើការ​ជំទាស់​ដែរ ។

លោក​ជួន​ឧត្តម ម្ចាស់​គ្រឿងចក្រ​បាន​និយាយ​ប្រាប់​អោយ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា​ថា អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ទេ ដែល​យក​គ្រឿងចក្រ​របស់​ខ្លួន​មក​ចុះ​កាយ​ស្ដា​បឹង​នេះ ។ លោក​ជួន ឧត្តម និយាយ​ប្រាប់​ថា ការ​ចុះ​ស្ដា​បឹង គឺ​ខ្ញុំ​ជា​ម្ចាស់​គ្រឿងចក្រ​ត្រូវការ​ដឹក​ដី​លក់​អោយ​គេ​មែន បើ​ស្ដា​បឹង​រដ្ឋ​មិន​អោយ​លុយ​ចាក់​ប្រេង តើ​មាន​លុយ​ឯណា ។ លោក​ជួន ឧត្តម​និយាយ​ប្រាប់​ថា បើ​គេ​ជំទាស់ ខាង​ស្រុក​អោយ​ឈប់ គាត់​ឈប់​មិន​ទាស់​អ្វី​ទេ ។
លោក​ហូ សាយ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់ កាលពី​ព្រឹក​មិ​ញ​ថា គាត់​មាន​ដីស្រែ​នៅ​ជាប់​មាត់បឹង​ដែរ ។

លោក​ហូ សាយ​និយាយ​ថា ការ​ចុះ​ស្ដា​បឹង​ដោយ​មាន​គ្រឿងចក្រ​បែប​នេះ គឺ​លោក​សាទរ តែបើ​ក្រលេក​មើល​ផ្ទៃ​បឹង​ទាំងមូល​មាន​គេ​ដាំ​បង្គោល​បេតុង​រំលោភ​យក​ដី​បឹង​ទៅ​ហើយ ។ តែ​អាជ្ញាធរ​ស្រុក​មិន​ដក​បង្គោល​ចេញ​ផង បែរ​គេ​មក​នាំ​គ្នា​កាយ​ដី​ជាប់ និង​ដី​គាត់​បន្ថែម​ទៅ​វិញ ។ លោក​និយាយ​បន្ត​ថា បើ​អាជ្ញាធរ​ស្រុក​មាន​គម្រោង​កាយ​ដី​ស្ដា​បឹង​ប្រាកដ​មែន សូមកុំ​អោយ​មានការ​លំអៀង​កាយ​អោយ​ត្រង់​ពោះ​បឹង ហើយ​អ្នក​បោះបង្គោល​រំលោភ​យក​ដី​បឹង​ត្រូវ​ដក​ចេញ​វា​សំ​ហេតុ​សំ​ផល ។

លោក​ង៉ែត សុផល អភិបាលរង​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា​នេះ​ថា អាជ្ញាធរ​ស្រុក​មាន​គម្រោង​ស្ដា​បឹង​ប៊ូ​អូ​ប្រឡាយ​ឡើង​វិញ ខណៈ​ពេល​មាន​កើត​គ្រោះ​រាំង​ស្ងួត​ហួតហែង​មិន​ប្រក្រតី ។ លោក​អភិបាលរង​ស្រុក​កំពង់ត្រាច​និយាយ​ប្រាប់​ថា ពាក់​ព​ន្ធ័​រឿង​ដី​បឹង​នៅ​ភូមិ​បឹង​ធំ​គ្រឿងចក្រ​ចុះ​កាយ​មានការ​ជំទាស់​នោះ ខាង​ស្រុក​បានអោយ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​កាយ​ដី​ក្នុង​បឹង​នោះ​ផ្អាក​សិន រង់ចាំ​បង្កើត​គណៈ​ក​ម្មា​ការ​ចុះ​ទៅ​បោះ​ព្រំ​ដី​បឹង​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ