ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុំរៀបការឆ្នាំនេះ ម៉ែថាឆ្នាំនេះមិនល្អទេ ចាំឆ្នាំក្រោយ…តែកូន​​មិនអាចចាំ​បាន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ដោយសារ​តែ​រកាំ​ចិត្តនឹង​ម្តាយ​មិន​ព្រម​រៀប​ការ​ប្រពន្ធ​ឱ្យ​ឆាប់​ៗ យុវជន​ម្នាក់​ឈ្មោះ យឺ យ៉ាង អាយុ​២២​ឆ្នាំ បាន​ចងក​ធ្វើ​អត្តឃាត និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣…

ខេត្តកំពង់ធំ ៖ ដោយសារ​តែ​រកាំ​ចិត្តនឹង​ម្តាយ​មិន​ព្រម​រៀប​ការ​ប្រពន្ធ​ឱ្យ​ឆាប់​ៗ យុវជន​ម្នាក់​ឈ្មោះ យឺ យ៉ាង អាយុ​២២​ឆ្នាំ បាន​ចងក​ធ្វើ​អត្តឃាត និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា នៅ​ក្នុង​ចម្ការ​ស្វាយចន្ទីក្នុងភូមិ​ផ្ដៀក ឃុំ​ផា​ន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក ។

យោង​តាម​អ្នកស្រី ទេព សាន់ អាយុ​៥៨ឆ្នាំ ជា​ម្ដាយបង្កើត​ប្រាប់​ថា កូនប្រុស​របស់​គាត់រូប​នេះ​ធ្លាប់​ប៉ង​ធ្វើ​អត្តឃាត​ដោយ​ចងក​ម្ដង​ហើយ តែ​បាន​បងប្អូន​ក្នុងភូមិ​ជួយ​ទាន់ ហើយ​គាត់​ក៏​បាន​នាំ​កូន​ទៅ​ស្រោច​ទឹក​កាត់​គ្រោះ​ចេញ និង​បាន​ចូល​ស្តីដណ្ដឹង​ប្រពន្ធ​ឲ្យ​រួច​ហើយ​ថា​នឹង​រៀប​ការ​ឲ្យ​នៅ​ឆ្នាំ​ក្រោយ ។ ប៉ុន្តែ​កូនប្រុស​បាន​សុំ​គាត់​រៀប​ការ​ក្នុងឆ្នាំនេះ ឯ​គាត់​មិន​យល់ព្រម​តាម​ទេ ដោយ​លើក​ហេតុផល​ថា​ឆ្នាំ​នេះ​មិនសូវ​ល្អ ហើយ​ក៏​មិន​ទាន់​មាន​ប្រាក់​គ្រប់គ្រាន់​ទៀត​ផង ។

អ្នកស្រី​ជា​ម្តាយ​រៀបរាប់​ទៀត​ថា កាលពី​ថ្ងៃ​ទី​២ ខែមេសា ក្មួយ​ៗ​របស់​គាត់​វិល​ត្រឡប់​មក​ពី​ធ្វើការ​នៅ​
ឯ​ប្រទេស​ថៃ ក៏​នាំ​គ្នា​ទិញ​ស្រា​មក​ផឹក ហើយ​កូន​គាត់​ក៏​ចូលរួម​ផឹក​នឹង​គេ​ដែរ ។ រហូត​ដល់​ម៉ោង​ប្រហែល
​៩​យប់​ពួក​គេ​នៅ​មិន​ទាន់​ឈប់​ផឹក​ទៀត គាត់​ក៏​ឡើង​លើ​ផ្ទះ​ដេក​មុន​បាត់​ទៅ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ ខែមេសា ស្រាប់តែ​មាន​បងប្អូន​ក្នុងភូមិ​មក​ប្រាប់​គាត់​ថា ពួក​គេ​ឃើញ​កូនប្រុស​គាត់​ចងក​នៅ​នឹង​ដើម​ស្វាយចន្ទី​ខាងត្បូង​ផ្ទះ​ប្រហែល​១៥០​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ ដែល​មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​ទេ ។

នៅ​ពេល​ឮ​ដូច្នេះ រូប​គាត់​និង​បងប្អូន​ក្នុងភូមិ​ក៏​នាំ​គ្នា​ទៅ​មើល ហើយ​ស្រាយចំណង​ទម្លាក់​សព​មក​ដី និង​កាប់​រំលំ​ដើម​ស្វាយចន្ទី​នោះ​ចោល​យក​សពមក​ផ្ទះ ។ ក្រោយ​ពី​ទទួល​បាន​ព័​ត៌​៌​មាន​នេះ នគរបាល​ស្រុក​និង​ប៉ុស្ដិ៍​ផា​ន់​ញើ​ម រួច​ទាំង​អាជ្ញាធរ​ឃុំ បាន​ទៅ​ពិនិត្យ​សព និង​ស្រាវជ្រាវ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ហើយ​សន្និដ្ឋាន​ថា ការ​ស្លាប់​នេះ​គឺ ដោយសារ​ចងក​ប្រាកដ​មែន មូលហេតុ​ស្រវឹងស្រា ចង់​រៀប​ការ​ប្រពន្ធ​តែ​មិន​បាន​ដូច​បំណង ៕

អត្ថបទសរសេរ ដោយ