ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ជីកដី​ធ្វើ​បារាយណ៍​សិប្បនិម្មិត​ជា​គម្រោង​ខ្យល់​…​ជីក​យក​ដី​លក់​ចែក​គ្នា​ចាយ​លេង​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គម្រោង​បារាយណ៍​សិប្បនិម្មិត​នៅ​ទំនប់​៧៨ ក្នុង​សង្កាត់​ជ្រាវ ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​ស្នងការ​នគរបាល​ខេត្ត និង​អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​លោក សុខ ថុ​ល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប និង​ដឹកនាំ​កម្លាំង​ដោយ​លោក ម៉ក់ ធា​រ៉ា ស្នងការ​រង​ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​កសិកម្ម និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ដើម្បី​ធ្វើការ​ចុះ​ឃាត់​គ្រឿងចក្រ​ជា​ច្រី​ន​គ្រឿង និង​បិទ​ទីតាំង​នោះ​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ ដែល​ជា​គម្រោង​ខ្យល់ ។

គឺ​បារាយណ៍​សិប្បនិម្មិត ដែល​លោក​ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ និង​លោក​គង់ ប៊ឹ​ប ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ​ព្រមទាំង​លោក​គង់ មង្គល ប្រធាន​សហគមន៍​ទំនប់​៧៨ ជា​អ្នក​ជួល​អេ​ស្ការ​ជីក​អាចម៍ដី​លក់​យក​លុយ​ចែក​គ្នា ក្រោម​ឡេះ​ថា ជា​គម្រោង​ធ្វើ​បារាយណ៍ទឹកថ្លា​របស់​សម្តេច​សង្ឃ ទេព វង្ស ។ ដូច​ពាក្យស្លោក​មួយ​ឃ្លា​ថា​« យក​ស្លឹក​ត្នោត​ទៅ​ខ្ចប់ និង​ស្លឹក​ត្នោត តើ​ម្តេច​បាន​ចេញ​ជា​ស្ក​កើត » ។

លោក​សុខ ថុ​ល និង​លោក​ម៉ក់ ធា​រ៉ា ស្នងការ​រង​បាន​មាន​ប្រសាសន៍​នៅ​កន្លែង​ទីតាំង​ដី​ទំ​បន់​៧៨​នោះ​ថា ដោយ​មាន​ពលរដ្ឋ​រាយការណ៍ និង​ឃើញ​ហ្វេ​ស​ប៊ុ​ក​ផ្សាយ​ជា​ច្រើន​ដង ច្រើន​សារ និង​ដោយ​មានការ​បញ្ជា​ពី​លោក​ទៀ សីហា អភិបាលខេត្ត និង​លោក​ឧត្តមសេនីយទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​ផង​នោះ​ទើប​លោក​ទាំង​២ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចម្រុះ ចុះ​ផ្អាក​ទីតាំង​ជីក​កាយ​ដី​លក់​នៅ​បារាយណ៍ទឹកថ្លា​ដែល​លោក​ក្តោប រ៉​ន ចៅសង្កាត់​ជ្រាវ លោក​គង់ ប៊ិ​ប សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ (​ជា​អ្នកកាន់កាប់​លុយ​) និង​លោក​គង់ មង្គល ប្រធាន​សហគមន៍ បឹង​ពារាំង​បាន​នាំ​គ្នា​ជួល​ឱ្យ​ឈ្មួញ​ជីក​កាយ​យក​អាច​ម៌​ដី​លក់​យក​លុយ​ចែក​គ្នា​ចាយ​ថា លេស​ទីតាំង​នោះ​ជា​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​របស់​សម្តេច​អគ្គ​មហាសង្ឃរាជ​ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហៅ (​បារាយណ៍​សិប្បនិម្មិត នៅ​ទំនប់​៧៨​ក្នុង​សង្កាត់​ជ្រាវ ហើយ​លោក​ប្រាប់​អ្នក​ទាំង​អស់នោះ​ថា ចាំ​មានច្បាប់​គ្រប់គ្រាន់​សិន​ចាំ​មក​ធ្វើ​បន្ត ។
ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។