ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​អស់ទាំង​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចំពោះ​ករណី​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ភ្នំ​ក្រោម​អស់​៨​ហិ​កតា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ព្រមទាំង​ភ្ញៀវ​ទេសចរណ៍ ដែល​កំពុង​ទៅ​ទស្សនា​នៅ​តំបន់​បឹង​ទន្លេសាប ភ្នំ​ក្រោម​នោះ​ផង​ដែរ ។ ហេតុការណ៍​ឆេះ​ព្រៃ​លិច​ទឹក​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី…

ខេត្តសៀមរាប ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ភ្នំ​ក្រោម​អស់​៨​ហិ​កតា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ព្រមទាំង​ភ្ញៀវ​ទេសចរណ៍ ដែល​កំពុង​ទៅ​ទស្សនា​នៅ​តំបន់​បឹង​ទន្លេសាប ភ្នំ​ក្រោម​នោះ​ផង​ដែរ ។ ហេតុការណ៍​ឆេះ​ព្រៃ​លិច​ទឹក​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី រសៀល ហើយ រលត់​ទៅ​វិញ​នៅ​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុ​ន ភី​រម្យ នាយ​រង​ការិយាល័យ​បង្កា​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩ នេះ​ថា មាន​ករណី​ភ្លើង​ឆេះ​នៅ​តំបន់​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ស្ថិត​នៅ ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ពិតជា​មាន​មែន ។

ហើយ​ករណី​ឆេះ​ព្រៃ​លិច​ទឹក​អស់​៨​ហិ​កតា​នេះ​ដែរ​លោក​បាន​ដឹកនាំ​កម្លាំង​រថយន្ត​ព​ន្ត​ត់​អគ្គី​ភ័យ របស់​ស្នងការ​ខេត្ត​ចេញ​ជួយ​អន្តរាគមន៍​ដោយ​ប្រើ​រថយន្ត​ចំនួន​៥​គ្រឿង ប្រើប្រាស់​បាញ់​ទឹក​អស់​៥​រថយន្ត និង រថយន្ត​កងរាជអាវុធហត្ថ​១ គ្រឿង​ផង​ដែរ ស្ថិត​ក្នុងភូមិ​សាស្ត្រ ផ្លូវ ចង្អៀត ពិបាក​ចូល​ទើប​ឆេះ​រាលដាល់​អស់​ទំហំ​៨​ហិ​កតា ហើយ​រលត់​ទៅ​វិញ​ទាំងស្រុង នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ។

លោក​បាន​បញ្ជាក់​ថា ករណី​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ភ្នំ​ក្រោម​នោះ ពុំ​បណ្តាល​ឱ្យ​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ឬ មាន​គ្រោះថ្នាក់ ដល់​មនុស្ស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ