ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​អោយ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ រយៈពេល​២​ខែ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ម្ចាស់​ការ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ខណៈ​រយៈពេល​២​ខែ​នេះ​កំ​ដៅ​នឹង​ឡើង​ដល់​៤០​អង្សា​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ លោក ឃួ​ង…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ម្ចាស់​ការ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ខណៈ​រយៈពេល​២​ខែ​នេះ​កំ​ដៅ​នឹង​ឡើង​ដល់​៤០​អង្សា​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​០៣ មេ​សា​នេះ ។

បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា តាម​ការ​ព្យាករណ៍​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា អាកាសធាតុ​នៅ​ប្រទេស​យើង​នឹង​ឡើង​កំ​ដៅ​រហូត​ដល់​លើស​៤០​អង្សា​សេ ចាប់ពី​ពេល​នេះ​តទៅ​រហូត​ដល់​ពេល​ប្រមាណ​២​ខែ​ទៅ​មុខ​ទៀត ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​ក្តៅ​ស្ងួត​ហួតហែង​ងាយ​នឹង​បណ្ដាល​ឱ្យ​កើត​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ ។

អាស្រ័យ​ហេតុនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ម្ចាស់​ការ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ដើមចម​ដែល​អាច​បង្កើត​អោយ​មាន​គ្រោះ​អគ្គិភ័យ​ដូច​ជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ធូប ទៀន ការ​ដុត​សំរាម ដុត​ព្រៃ​ចំការ​វាលស្រែ ការ​បោះចោល​កន្ទុយបារី ផ្ដេសផ្ដាស កា​រត​ភ្ជាប់ ឬ​ប្រើ​ចរន្តអគ្គិសនី មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេងឥន្ធន​ឧស្ម័ន​ចំហេះ វត្ថុ​ងាយ​ឆេះ​ឬ​ងាយ​ផ្ទុះ​ឆេះ ។ ដោយ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​បង្ការ​កុំ​ឲ្យ​មានការ​ឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គិភ័យ​ដែល​ធ្វើ​អោយ​មានការ​ឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គិភ័យ​ដែល​ធ្វើ​អោយ​បាត់បង់​ទាំង​ទ្រព្យសម្បត្តិ និង​អាច​ដល់​អាយុជីវិត ។

ដោយឡែក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​នឹង​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​កើត​មាន​ជាយថាហេតុ​នូវ​អគ្គិភ័យ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ស្រប​តាម​សេចក្តី​អំពាវនាវ​លេខ​៦៤០ ស​ជ​ណ​ចុះ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ និង​មហន្តរាយ​ដែល​កើត​មាន​ឡើង​ដោយសារ​គ្រោះ​អគ្គី​ភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ