មិនគួរយកវិធីនេះសោះ…អ្នកគ្រូក្រមុំ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ អ្នកគ្រូក្រមុំម្នាក់បានសម្រេចចង.កសម្លាប់ខ្លួនឯង នៅម៉ោង៨យប់ថ្ងៃទី០៣ មេសា
ស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ដោយសារនាងខឹងម្ដាយដែល
ស្ដីបន្ទោសរឿងដើរលេងភ្លេចផ្ទះ ។

លោកសុខ សារិន អធិការស្រុកបវេលឱ្យដឹងថា ជនរងគ្រោះឈ្មោះមុំ មិថុនា អាយុ២០ឆ្នាំ ជាគ្រូបង្រៀនជាប់កិច្ចសន្យា និងរស់នៅភូមិ-ឃុំកើតហេតុ ។ ជនរងគ្រោះបានយកក្រមាចង.កសម្លាប់ខ្លួននៅក្នុងផ្ទះ ហើយក្រុមគ្រួសារបានភ្ញាក់ផ្អើល ក្រោយពីឃើញហេតុការណ៍នេះ តែនាងបានស្លាប់ទៅហើយ ។

លោកអធិការបានបញ្ជាក់ថា ក្រោយកើតហេតុ លោកមេភូមិបានរាយការណ៍មកលោក ហើយកម្លាំងជំនាញបានចុះទៅពិនិត្យទាំងយប់ភ្លាមៗដែរ ។ លោកថា មូលហេតុដែលនាំឲ្យនាងធ្វើអត្ដឃាត បើតាមការសាកសួរក្រុមគ្រួសារបានអះអាងថា នាងខឹងនឹងម្ដាយស្ដីបន្ទោស ទើបសម្រេចបញ្ចប់ជីវិតបែបនេះ។

បើតាមសាក្សីបាននិយាយទៀតថា នាងមុំ មិថុនា ជាគ្រួបង្រៀនជាប់កិច្ចសន្យានៅក្នុងមូលដ្ឋាន។ ប៉ុន្តែមួយរយៈកន្លងទៅនេះ នាងតែងត្រូវម្ដាយស្ដីបន្ទោសជាញឹកញាប់ ដោយសារនាងដើរផឹកស៊ីសប្បាយជាមួយមិត្តភក្ដិភ្លេចផ្ទះសម្បែង ភ្លេចការងារ តែមិននឹកស្មាន នាងគិតខ្លីដល់ថ្នាក់ធ្វើអត្ដឃាតបែបនេះសោះ ។
លោកសុខ សារិន អធិការស្រុកបវេលបានប្រាប់ថា បើតាមការបំភ្លឺពីក្រុមគ្រួសារនាង គឺមូលហេតុដែលនាងសម្រេចបញ្ចប់ជីវិតបែបនេះ នាងពិតជាខឹងសម្បានឹងម្ដាយស្ដីបន្ទោសរឿងនាងដើរលេងភ្លេចផ្ទះមែន។ លោកបានបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងជំនាញបានសហការជាមួយគ្រួពេទ្យមូលដ្ឋានចុះពិនិត្យសាកសពអ្នកគ្រួដល់កន្លែងកើតហេតុ ។ ហើយបើតាមមន្ត្រីជំនាញនិងគ្រួពេទ្យបានអះអាងថា នារីរងគ្រោះពិតជាបានធ្វើអត្ដឃាតខ្លួនឯងដោយចងកមែន ។

ចែករំលែកព័តមាននេះ