ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធីខួបចៅលើកដំបូងលោកផែង វណ្ណៈ នៅថ្ងៃនេះ បានផ្អាកទាំងស្រុង…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរបាន​តម្រូវឱ្យ​ឃុំខ្លួន​លោកឈ្មោះ ផែង វណ្ណៈ ដាក់​ពន្ធនាគារ​ព្រៃ.​ស​ជាបណ្តោះអាសន្ន រង់ចាំ​បើក​​ការ​សើ​ុ​ប​អង្កេត និង​ដាក់​ការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរបាន​តម្រូវឱ្យ​ឃុំខ្លួន​លោកឈ្មោះ ផែង វណ្ណៈ ដាក់​ពន្ធនាគារ​ព្រៃ.​ស​ជាបណ្តោះអាសន្ន រង់ចាំ​បើក​​ការ​សើ​ុ​ប​អង្កេត និង​ដាក់​ការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោកផែង វណ្ណៈ បាន​បង្ហើប​ប្រាប់​ក្រុម​គ្រួសារនិង​សាច់ញាតិ ដែល​បាន​ទៅ​សួរសុខទុក្ខ​នៅ​សាលា​ដំបូងមុន​ពេល​សមត្ថកិច្ច​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ថា «កម្មវិធី​ខួបកំណើត​ចៅ​ជាទី​ស្រឡាញ់ និង​លើក​ដំបូង​​របស់​លោកដែល​នឹង​​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី​៤ មេសា នេះ ត្រូវ​បាន​ផ្អាក​ទាំងស្រុង ខណៈ​ភ្ញៀវ​ដែល​ត្រូវ​ចូលរួម​ខួបកំណើត​ចៅ​ ដែល​បាន​ដើរ​ជម្រាប​ជិត​អស់​ទៅ​ហើយ ដោយ​មូលហេតុ​ម្ចាស់​កម្មវិធី (​ជីតា​)
ត្រូវ​​​ជាប់​ពន្ធនាគារ​។

សូមរំលឹកថា លោក កី ម៉ា​នេ​រ៉ា អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​ចៅក្រម​សើ​ុ​ប​សួរ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក​ផែង វណ្ណៈ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន យោង​តាម​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​ស្ថាប័ន​អយ្យការ​ក្រោម​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ។ ជន​ណា​ដែល​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជា​អាទិ៍ តាម មាត្រា​៤៩៤ មាត្រា​៤៩៥ ជន​នោះ​ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនា​គារ​​ពី​៦​ខែ ​ទៅ​
២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៤​លាន​រៀល ។ រីឯ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា ៣០៥ តម្រូវ​ឲ្យ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​១​សែន​ទៅ​១០​លាន​រៀល ។

គួរ​បញ្ជាក់​ថា លោក ផែង វណ្ណៈ បាន​ត្រូវ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ គង់ សុ​ត្ថា​រិ​ន ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង៨​យប់​ថ្ងៃ​ទី​១ ខែមេសា ខណៈ​លោក​កំពុង​លាងរថយន្ត​នៅផ្ទះ​ខ្លួនឯង​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ពោល​គឺ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល
ខ្លួន​របស់​លោក អ៊ុំ សុភ​ក្តី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។

លោក ផែង វណ្ណៈ បាន​រង​នូវ​បណ្តឹង​របស់លោក គី តិច មេធាវី​ការពារ​ដោយ​អាណត្តិ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ ក្រោយ​ពេល​ឃាត់ខ្លួន​សាកសួរ​ពេញ​១​យប់ រហូតដល់​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា សមត្ថកិច្ច​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​នាំ​ខ្លួន​លោក ផែង វណ្ណៈ តាម​រថយន្ត​ទំនើប​១​គ្រឿង និង​មាន​រថយន្ត​បំពាក់​ដោយ​សុ​ី​រ៉ែ​ន​២​គ្រឿង​អមដំណើរ នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួរ​រំឭក​ថា ពាក្យបណ្តឹង​របស់​លោក គី តិច មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក ផែង វណ្ណៈ គឺ​បាន​ចោទ​ថា ឈ្មោះ ផែង វណ្ណៈ បាន​ធ្វើ​សំ​ណេ​រ​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ខ្លួន​ថា «​គំនិត​គួរ​ពិចារណា !!!

១- លោក ផែង វណ្ណៈ ចាងហ្វាង​ការ​ផ្សាយ និង​ជា​និពន្ធ​នាយក​គេហទំព័រ Pheng Vannak News តំណាង​ឲ្យ​ម្ចាស់​រថយន្ត​លេខ 2AF-7777 យក​ថវិកា​ចំនួន​៥.០០០​ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុម​គ្រួសារ​សព​និស្សិត ឌុំ រី​ដា ត្រូវ​លោក​ទេស​រដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ បញ្ជាក់​៖ ម្ចាស់​រថយន្ត 2AF-7777 គឺ ឈ្មោះ យិ​ន ង៉ិ​ច លោក យិ​ន ង៉ិ​ច មិនមែន​ជា​ជន​បង្ក​ទេ កូន​ទេ​ដែល​បង្ក ត្រូវ​ចែក​គ្នា​ឲ្យ​ដាច់​រវាង​ម្ចាស់​រថយន្ត និង​ជន​បង្ក ។

២-​លោក លឹ​ម ជា​យុ​ត្ថា អគ្គនាយក អង្គភាព Fresh News តំណាង​ឲ្យ​ថ្នាក់ដឹកនាំ​យក​ថវិកា​ចំនួន​៥០.០០០​ដុល្លារ ទៅ​ចូល​បុណ្យ ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ​ចេតិយ ម្តេច​លោក​ទេស​រដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ? ខុស​គ្នា​ដូច​ម្តេច​ខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូច​គ្នា ?​» ។

លោក ផែង វណ្ណៈ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកលេង​ហ្វេ​សបុ​៊​ក​ល្បី​ម្នាក់ ដែល​ក្រៅពី​ប្រឈម​នឹង​បណ្តឹង​របស់​លោក​មេធាវី​តំណាង​សម្តេច​តេ​ជោ លោក​ក៏​កំពុង​រង​នឹង​បណ្តឹង​៣ករណី​ទៀត ដែល​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​នៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) គឺ ៖

១-​បណ្តឹង​របស់​អង្គភាព​ព័ត៌មាន Fresh News
២-​បណ្តឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ និង៣-​បណ្តឹង​របស់​លោក ខាន់ សុវណ្ណ ដែល​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​១​រូប​ដែរ និង​មាន​ជម្លោះ​នឹង​គ្នា​រហូត​មក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ