ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រាយការណ៍​ពី​ករណី​ដំបូង​នៃ​ការ​ផ្ទុះ​ជំងឺ ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​ខេត្ត​រតនគិរី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជំងឺ ប៉េ​ស​ជ្រូក​អាហ្វ្រិក ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុះ​មួយ​ករណី​នៅ​ខេត្ត​រតនគិរី នៃ​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​សត្វ​ពិភពលោក ។ របាយ​ការណ៍​​នេះ​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖ ជំងឺ ប៉េ​ស​ជ្រូក​អាហ្វ្រិក ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុះ​មួយ​ករណី​នៅ​ខេត្ត​រតនគិរី នៃ​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​សត្វ​ពិភពលោក ។ របាយ​ការណ៍​​នេះ​បានឱ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា ត្រូវ​បាន​រក និង​រាយការណ៍​ពី​ករណី​ដំបូង​នៃ​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ខេត្ត​មួយ​ក្បែរ​ព្រំដែន​វៀតណាម ។

​វីរុស​នេះ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​ និង​ផលិត​កម្ម​​សត្វ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ។ របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា ជ្រូក​ចំនួន ៤០០​ក្បាល​​បាន​ងាប់ ហើយ​ជ្រូក​សង្ស័យ​ចំនួន ១០០ ក្បាល​ទៀត ​ត្រូវ​បាន​ងាប់ ​និង​កំទេច​ចោល ។

ការ​ផ្ទុះ​ត្រូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​ខេត្ត​រតនគីរី បាន​បញ្ជាក់​ថា​ ​មាន​មួយ​ករណី​តាំងពី​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ ២០១៩ នេះ​។

លោក ​តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​បាន​បញ្ជាក់​ថា​ ពិតជា​មាន​ករណី​ផ្ទុះ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​កសិដ្ឋាន​មួយ​ ស្ថិត​ក្នុង​​ឃុំ​សោម​ធំ ស្រុក​អូ​យ៉ាវ​ដាវ ពិតប្រាកដ​មែន ដែល​ក្នុង​នោះ​មាន​ជ្រូក ៤០០ ក្បាល​ងាប់ និង​សល់​ប្រមាណ​ជាង ១០០ ក្បាល​នឹង​កំទេច​ចោល​ថ្ងៃនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ