ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី និង​អចលនទ្រព្យ នៅ​ទីប្រជុំជន​ក្រុង​តា​ខ្មៅ​កើនឡើង​ប្រមាណ​៣០-៥០​ភាគរយ ខណៈ​ប្លង់​គោល​ក្រុង​តា​ខ្មៅ​បាន​បញ្ចប់

4 ឆ្នាំ មុន
  • កណ្តាល

កណ្តាល ៖ ខណៈ​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ទៅ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ កំពុង​បន្តដំណើរ​ជា​ជំហាន​ៗ​ស្រប​ទៅ​នឹង​គម្រោង​ស្ថិត​នៅ​ក្នុង​ប្លង់​គោល​របស់​ក្រសួង និង​សាលាខេត្ត នោះ តម្លៃ​ដីធ្លី​និង​អចល​ទ្រព្យ​នៃ​ខេត្តកណ្តាល​ជា​ពិសេស​ក្រុង​តា​ខ្មៅ ហាក់​ស្ទុះ​ឡើង​ខ្លាំង ដែល​ក្នុង​នោះ​អ្នកជំនាញ​អចល​ទ្រព្យ​អះអាង​ថា…

កណ្តាល ៖ ខណៈ​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ទៅ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ កំពុង​បន្តដំណើរ​ជា​ជំហាន​ៗ​ស្រប​ទៅ​នឹង​គម្រោង​ស្ថិត​នៅ​ក្នុង​ប្លង់​គោល​របស់​ក្រសួង និង​សាលាខេត្ត នោះ តម្លៃ​ដីធ្លី​និង​អចល​ទ្រព្យ​នៃ​ខេត្តកណ្តាល​ជា​ពិសេស​ក្រុង​តា​ខ្មៅ ហាក់​ស្ទុះ​ឡើង​ខ្លាំង ដែល​ក្នុង​នោះ​អ្នកជំនាញ​អចល​ទ្រព្យ​អះអាង​ថា គិត​ជា​មធ្យម​តម្លៃ​ដី និង​អចលនទ្រព្យ​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​តា​ខ្មៅ បាន​កើនឡើង​ប្រមាណ​៣០-៥០​ភាគរយ ខណៈ​ដែល​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ បាន​កើនឡើង​ចន្លោះ​ប្រមាណ​២០-៣០ ភាគរយ ហើយ​ដី​ដែល​នៅ​ជាប់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង គឺ​បាន​កើនឡើង​ស្ទើរតែ​១០០ ភាគរយ ។

អភិបាលរង​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ បាន​ប្រាប់​ឱ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា នេះ​ថា ក្រុង​តា​ខ្មៅ​ពេល​នេះ មាន​វិសាលភាព​ធំ​ទូលាយ​ជាង​ពេល​មុន បន្ទាប់​ពី​មានការ​កាត់​បញ្ចូល​ឃុំ​ចំនួន​៤​មក​ពី​ស្រុក​ស្អាង ធ្វើ​ជា​ចំណុះ​របស់​ក្រុង​តា​ខ្មៅ ដែល​រួម​មាន​ឃុំ​ស្វាយ​រលំ ឃុំ​ស​ត្បូ​រ ឃុំ​ព្រែក​គយ និង​ឃុំ​រកា​ខ្ពស់​។ លោក​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្លង់​គោល​របស់​ខេត្ត ក្រុង​តា​ខ្មៅ​នឹង​មានការ​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរ​ទូ​ទាំង​ក្រុង ដែល​ក្រៅពី​មានការ​ពង្រីក​ក្រុង​នៅ​មានការ​ពង្រីក​ផ្លូវ​ជា​ច្រើន​កន្លែង ដើម្បី​ធ្វើ​យ៉ាងណា​ផ្ត​កល់​ភាព​ងាយស្រួល ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ចំនួន​នៃ​មនុស្ស​ចេះ​តែ​មានការ​កើនឡើង​ឥត​ឈប់​ឈរ​។

លោក គង់ សោ​ភ័​ណ្ឌ បន្ត​ថា នៅ​ក្នុង​តំណាក់​កាលដែល​សាលាខេត្ត ក៏​ដូច​ជា​ក្រសួង​រៀបចំ​ដែនដី​នរូ​ប​នី​យ​កម្ម និង​សំណង់ កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​នេះ បាន​ធ្វើ​ឱ្យ​វិស័យ​សំណង់​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​ទាំងមូល​មានការ​រីក​ចម្រើន​ផង​ដែរ ជា​ពិសេស វិស័យ​លំនៅ​ដ្ឋា​ន ដែល​កំពុង​តែ​មាន​ភាព​ផុសផុល​យ៉ាង​ខ្លាំង ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​។ លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម ដែល​ជា​អ្នក​រៀបចំ​ប្លង់​គោល​ក្រុង​តា​ខ្មៅ និង​បណ្តា​ស្រុក​នានា​ទូ​ទាំង​ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​កិច្ចធានា​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​និរន្តរភាព​។

លោក​បាន​បញ្ជាក់​ថា “​ប្លង់​គោល​អភិវឌ្ឍន៍​និ​មួយ​ៗ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ប្លង់​គោល​បាន​កំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​មាន​ភាព​សម​ស្រប និង​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ដី និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​”​។ លោក​បន្ត​ថា ប្លង់​គោល​បាន​កំណត់​តំបន់​អភិវឌ្ឍន៍​ផ្សេង​ៗ​គ្នា ដូច​ជា តំបន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម តំបន់​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​ធ្វើ​កសិកម្ម​ជាដើម​។ ប្លង់​គោល​អាច​អនុវត្តន៍​បាន ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ឱ្យ​ការងារ​នេះ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​។​ការ​រៀបចំ​ប្លង់​គោល គឺជា​កា​រវិ​វត្ត​ថ្មី​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន សម្រាប់​ប្រជាពលរដ្ឋ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និង​គម្រោង​បង្កើត​ឋាន​សុខដុម​នៃ​ការ​រស់នៅ លំហែកាយ និង​ការ​ប្រកបការងារ​ផ្សេង​ៗ ជា​ពិសេស​តាម​រយៈ​ការ​អនុវត្តន៍​ប្លង់​គោល​នេះ អាច​កាត់​បន្ថយ​នូវ​ទំនាស់​ដីធ្លី​ផ្សេង​ៗ ដែល​ធ្លាប់តែ​មាន​បញ្ហា​កើតឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង​មូលដ្ឋាន​។

លោក​បណ្ឌិត​បាន​បន្ត​ថា “​ភាព​រីក​ចម្រើន​នៅ​ក្នុង​ក្រុង​តា​ខ្មៅ ជា​ពិសេស​ការ​ពង្រីក​វិសាលភាព​ក្រុង​ទាំងមូល​ឱ្យ​បាន​ធំ​ទូលាយ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​នេះ បាន​ជំរុញ​ឱ្យ​វិសយ​អចលនទ្រព្យ និង​សំណង់​មានការ​កើនឡើង​ផង​ដែរ​”​។ ជាមួយ​គ្នា​នេះ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal (KFA) លោក​ឧកញ៉ា នួន រិ​ទ្ធី បាន​បច្ចុប្បន្ន​នេះ ក្រុង​តា​ខ្មៅ​លែង​ឯកោ​ដូច​មុន​ទៀត​ហើយ ដែល​ពេល​នេះ ក្រៅពី​មានការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង នៅ​តាម​បណ្តា​ជាយក្រុង​ក៏​មាន​ភាព​រីក​ចម្រើន​ដែរ ជា​ពិសេស​ផ្នែក​សំណង់​លំនៅ​ដ្ឋា​ន ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ឥត​ឈប់​ឈរ​។

លោក​ថា បច្ចុប្បន្ន​ចំពោះ​តម្លៃ​ដី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម គឺ​នៅ​ក្នុង​ចន្លោះ​ចាប់ពី ៧០០-១៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តំបន់​ខ្លះ​ទៀត​អាច​ឡើង​រហូត​ដល់ ២០០០-៣០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ដី​ដែល​ស្ថិត​នៅ​តំបន់​ជាយក្រុង ជា​ពិសេស​ដី​ដែល​នៅ​ជាប់ នឹង​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ក្នុងស្រុក​ស្អាង មាន​តម្លៃ​ចន្លោះ​ពី​១៥០- ៣៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​អាស្រ័យ​ទៅ​តាម​ទំហំ​ដី និង​ទីតាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ