ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​កម្ពុជា​អាច​នាំ​ចេញ​បន្លែស្រស់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ខណៈ​រយៈពេល​ជិត ៣​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​ជាង​១,៤​លាន​តោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​នៃ​ការ​នាំ​ចេញ​ផលិតផល​ក៏​ដោយ តែ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល​ជាក់ស្ដែង ក្នុង​រយៈពេល​មិន​ដល់​បី​ខែ​ផង កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​ជា​ផ្លូវការ​ប្រមាណ​១,៤​លាន​តោន ។ ក្នុង​នោះ​ផង​ដែរ កម្ពុជា​ថ្មី​ៗ​នេះ​បាន​សម្រេច​ជោគជ័យ​មួយទៀត…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​នៃ​ការ​នាំ​ចេញ​ផលិតផល​ក៏​ដោយ តែ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល​ជាក់ស្ដែង ក្នុង​រយៈពេល​មិន​ដល់​បី​ខែ​ផង កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​ជា​ផ្លូវការ​ប្រមាណ​១,៤​លាន​តោន ។ ក្នុង​នោះ​ផង​ដែរ កម្ពុជា​ថ្មី​ៗ​នេះ​បាន​សម្រេច​ជោគជ័យ​មួយទៀត ក្នុង​ការ​ផ្គត់ផ្គង់​បន្លែស្រស់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បាន​ប្រមាណ​ជាង ៥០ តោន ។

បើ​យោង​តាម​ប្រសាសន៍​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា​ជំហាន​ថ្មី​មួយទៀត​របស់​កម្ពុជា នោះ​គឺ « ដោយសារ​តែ​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ឆ្នាំ ២០១៩ នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​បន្លែស្រស់ ទៅ​កាន់​ប្រទេស​អឺរ៉ុប ដូច​ជា​ប្រទេស​បារាំង និង​អង់គ្លេស ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​នាំ​ចេញ​បន្លែស្រស់ ទៅ​កាន់​ប្រទេស​ទាំងនោះ សាកល្បង​បាន​ប្រមាណ​ជាង ៥០​តោន​ហើយ​ផង​ដែរ » ។

បើ​ទោះបីជា​មាន​ប្រទេស​មួយ​ចំនួន បាន​ដាក់​សម្ពាធ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា ប៉ុន្តែ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម របស់​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។ ជាក់ស្ដែង រហូត​មក​ដល់​ចុងខែ​មីនា ឆ្នាំ ២០១៩​នេះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជា​ផ្លូវការ មាន​ទំហំ​សរុប​ប្រមាណ​១​លាន​៤​សែន​តោន ក្នុង​រយៈពេល​តែ​ជាង​២​ខែ ។ នេះ​មិន​ទាន់​បូក​បញ្ចូល​ការ​នាំ​ចេញ​ក្រៅផ្លូវការ​ទៅ​កាន់​ប្រទេស​ជិតខាង ដូច​ជា​វៀតណាម និង​ថៃ​ជាដើម​នៅឡើយ​ផង ។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​ថា « ការ​នាំ​ចេញ​ក្រៅផ្លូវការ​នៃ​កសិផល​របស់​កម្ពុជា​ទៅ​វៀតណាម ជា​ពិសេស​ការ​នាំ​ចេញ​ស្រូវ គិត​ត្រឹម​រយៈ​២​ខែ ២៣​ថ្ងៃ​នៃ​ដើមឆ្នាំ ២០១៩​នេះ មាន​ចំនួន ១​លាន​១​សែន​២​ម៉ឺន​តោន ដែល​ជា​តួលេខ​មិន​បាន​កត់ត្រា​ពី​ស្ថាប័ន​គយ » ។ លោក​បន្ត​ថា សម្រាប់​ផលិតផល​កសិកម្ម ដែល​កម្ពុជា​ផលិត​បាន​ក្នុង​ឆ្នាំ ២០១៨ និង​២០១៩​នេះ សរុប​ប្រមាណ ២៧​លាន​តោន ហើយ​ជាក់ស្ដែង​នៅ​តាម​ដងផ្លូវ​ជាតិ​សំខាន់​គេ​ឃើញ​មានការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ចេញ​ទៅ​ក្រៅប្រទេស និង​ពី​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​ជាដើម ។

លោក​បន្ត​ទៀត​ថា សម្រាប់ ផលិតផល​ស្រូវ​អង្ករ ដែល​ជា​ផលិត​កសិកម្ម​ដ៏​សំខាន់ គេ​សង្កេត​ឃើញ​ថា ទីផ្សារ​អឺរ៉ុប​ជាទី​ផ្សារ​សំខាន់ ក្នុង​នោះ ៣០​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​ទៅ​បណ្ដា​ប្រទេស​អឺរ៉ុប ហើយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​នោះ​ដែរ ប្រទេស​បារាំង​ជា​អ្នកបញ្ជា​ទិញ ច្រើន​ជាងគេ ដែល​មាន​រហូត​ដល់​៤០​ភាគរយ​នៃ​ទីផ្សារ​អឺរ៉ុប​ទាំងមូល ។ ក្រៅពី​នោះ ក៏​មាន​ទីផ្សារ​ចិន និង​បណ្ដា​ទីផ្សារ​នៅ​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី បន្ថែម​ថា សម្រាប់​ផលិតផល​ចេកអំបូង ដែល​កម្ពុជា​ទើបតែ​ទទួល​បាន​កូតា​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​មួយ​ចំនួន​ក៏​ឃើញ​ថា មាន​ភាពល្អ​ប្រសើរ​ផង​ដែរ ក្នុង​នោះ​រយៈពេល​ដូច​គ្នា​ដែរ​នេះ ការ​នាំ​ចេញ ចេកអំបូង​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ប្រមាណ​១​ម៉ឺន​៦​តោន ខណៈ​ផ្លែស្វាយ​បាន​នាំ​ចេញ​ប្រមាណ​១​ម៉ឺន​៥​តោន​ទៅ​កាន់​ទីផ្សារ​លើ​ពិភពលោក​ក្នុង​នោះ​ក៏​មាននៅ​ប្រទេស​រុ​ស្ស៊ី ប្រទេស​អា​មេ​រិ​ក និង​បណ្ដា​ប្រទេស​អឺរ៉ុប​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​លទ្ធភាព​ដែល​កម្ពុជា​ថ្មី​ៗ​នេះ​អាច​នាំ​ចេញ​បន្លែស្រស់ ទៅ​កាន់​ប្រទេស​ទាំងនោះ សាកល្បង​បាន​ប្រមាណ​ចាំង​៥០​តោន​ហើយ​ផង​ដែរ លោក​រដ្ឋមន្ត្រី រំពឹង​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​អាកាសយានដ្ឋាន​បាន​ល្អ និង​ធំ​ជាង​មុន​នោះ នឹង​អនុញ្ញាត​អោយ​យន្តហោះ​ធំ​ៗ​អាច​ចុះ​ចត​បាន ហើយ​ក៏​អាច​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​កាន់តែ​ច្រើន​ផង​ដែរ ។

ដោយឡែក​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក៏​បាន​ស្នើរ​ដល់​បណ្ដា​វិ​និ យោគិន​បរទេស​នានា​បណ្ដាក់ទុន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ជា​ពិសេស​កែ​ច្នៃ​កសិផល​ក្នុងស្រុក ដើម្បី នាំ​ចេញ​ជា​ជាង​នាំ​ចេញ​ផលិតផល​មុន​សម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ