ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​បំណុល​បរទេស​ជាង​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រឹម​ឆ្នាំ​២០១៨ ក្នុង​នោះ​ជំពាក់​ចិន​ច្រើន​ជាងគេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ចុងឆ្នាំ​២០១៨ នេះ បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​បរ​ទស គឺ​កើន​ដល់​ជាង ១0 ប៊ី​លាន ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ចុងឆ្នាំ​២០១៨ នេះ បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​បរ​ទស គឺ​កើន​ដល់​ជាង ១0 ប៊ី​លាន ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ប្រទេស ចិន​ជា​ម្ចាស់បំណុល​ធំ​ជាងគេ​របស់​កម្ពុជា នាំមុខ​ជប៉ុន ធនាគារ​អភិវឌ្ឍ​អាស៊ី និង​ធនាគារពិភពលោក ។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ចេញផ្សាយ​ថ្មី​ៗ​នេះ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

យោង​តាម​ឯកសារ​ដែល​មាន​ចំនួន ៤៩ ទំព័រ​នេះ បាន​ឲ្យ​ដឹង​ថា ម្ចាស់បំណុល​ធំ​ៗ​របស់​កម្ពុជា​រួម​មាន​ប្រទេស​ចិន (​ឥណទាយក​= creditor) ដែល​គ្រប់គ្រង​បំណុល​ប្រមាណ​ជាង​4,620 លាន​ដុល្លារ​អា​មេ​រិ​ក , (២)- ជប៉ុន 1,347 លាន​ដុល្លារ​អា​មេ​រិ​ក , ខណៈ​ការ​ខ្ចី​ពហុភាគី គឺ​កម្ពុជា​ជាប់បំណុល ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) 2,645 លាន​ដុល្លារ​អា​មេ​រិ​ក និង​ធនាគារពិភពលោក (World Bank) ប្រមាណ​ជាង 1,141 លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដដែល​បានឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​១៩៩៣​មក​ដល់​ដំណាច់ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា មាន​សរុប​ជាង ១១,៣៩ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​ប្រមាណ​ជិត ៨៧​ភាគរយ​នៃ​កម្ចី​សរុប​របស់​កម្ពុជា ។ យ៉ាងណាមិញ សម្រាប់​ការ​ខ្ចី​នៅ​ក្នុង​ឆ្នាំ ២០១៨ គឺ​មាន​ចំនួន​សរុប​ប្រមាណ ១,៨៤ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៨៧,១១% នៃ​ពិ​ដានដែល​ច្បាប់​អនុញាតិ ក្នុង​នោះ​ការ​ខ្ចី​គឺ​មាន​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ចំនួន​ប្រមាណ ៤៤,២៥% ត្រូវ​នឹង​ប្រមាណ ៨១៥,៨២ លាន​ដុល្លារ​អា​មេ​រិ​ក ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​គោលដៅ​នៃ​ការ​ខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ គឺ​សុទ្ធតែ​សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគសាធារណៈ ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម ដោយ​ក្នុង​នោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ គ្របដណ្តប់​ប្រមាណ ៨៧,១៣% និង​វិស័យ​អាទិភាព​ផ្សេង​ទៀត​ប្រមាណ ១២,៨៧% ។ ជា​រួម​ឥណទាន​ទាំងនេះ សុទ្ធ​សឹង​ជា​ឥណទាន​ដែល​កម្រិត​សម្បទាន​ខ្ពស់ ដោយ​មាន​ធាតុ​អំណោយ​ជា​ធ​ម្យ​ម ៤៣,៥២% ។

បើ​ពិនិត្យ​លើ​ព្រឹត្តិបត្រ​នោះ​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បាន​ចុះហត្ថលេខា​ទទួល​កម្ចី​ពី​បរទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​មាន​ចំនួន ដល់​ទៅ​ជិត​២​ពាន់​លាន​ដុល្លារ (១,៨៤ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ខណៈ​ការ​សង​ត្រលប់​ទៅ​បរទេស​វិញ​ក្នុង​ឆ្នាំ ២០១៨ គឺ​មាន​ចំនួន​ត្រឹមតែ​ជាង​២៦៥ លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុណ្ណោះ​។ជា​រួម​ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​បំណាច់​ឆ្នាំ ២០១៨ ការ​ខ្ចី​ពី​បរទេស​សរុប​ចំនួន ១១,៣៩ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​រាជរដ្ឋាភិបាល​បាន​ទួ​ទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​វិញ​ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ដំណាច់ឆ្នាំ ២០១៨ សរុប​ប្រមាណ ១,៣៩ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

យ៉ាងណាមិញ ឯកសារ​ដដែល​បាន​ពន្យល់​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការ​ខ្ចី​ពី​បរទេស​ថា ផ្អែក​តាម​លទ្ធផល​បឋម​នៃ​ការ​វិភាគ​ចីរភាព​បំណុល បង្ហាញ​ថា សម្រាប់​ឆ្នាំ ២០១៨ អនុ​បាត​បំណុល​សំខាន់​ៗ​ទាំង ៤ សុទ្ធតែ​ស្ថិត​ក្រោម​អនុ​បាត​គោល ក្នុង​នោះ​៖ ១) អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេស​ធៀប​នឹង​ផសស មាន​ត្រឹម​កម្រិត ២១,៤% ធៀប​នឹង​អនុ​បាត​គោល​កម្រិត ៤០%, ២) អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេសធៀប​នឹង​ការ​នាំ​ចេញ​មាន​ត្រឹម​កម្រិត ៣០,៤% ធៀប​នឹង​អនុ​បាត​គោល​គ​ម្រិ​ត ១៨០%, ៣) អនុ​បាត​សេវា​បំណុល​សាធារណៈ​ក្រៅប្រទេស ធៀប​នឹង​ការ​នាំ​ចេញ​មាន​ត្រឹម​កម្រិត ១,៥% ធៀប​នឹង​អនុ​បាត​គោល ១៥%, និង ៤) អនុ​បាត​សេវា​បំណុល​សាធារណៈ​ក្រៅប្រទេស ធៀប​នឹង​ចំណូល​ថវិកាជាតិ​មាន​ត្រឹម​កម្រិត ៥,៣% ធៀប​នឹង​អនុ​បាត​គោល ១៨% ។

«​ជា​សន្និដ្ឋាន ដោយ​ផ្អែក​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ លទ្ធផល​ខាងលើ​នេះ បញ្ជាក់​ថា ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន​មាន ចី​រ​ភា​ឍ​ប និង ហានិភ័យ​កម្រិត​ទាប​» ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ក្នុង​ឯកសារ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ