ក្រសួងមហាផ្ទៃនិយាយថា ជនបរទេសចំនួនជាង១,៥លាននាក់ បានចូលលេងកាស៊ីណូនៅតាមតំបន់ព្រំដែនប្រទេសកម្ពុជា ។
ឯកសាររបស់ក្រសួងមហាផ្ទៃ ដែលនិយាយអំពីកំណើនជនបរទេសចូលមកកាន់ប្រទេសកម្ពុជាបានបង្ហាញថា កាលពីឆ្នាំ២០១៨ មានជនបរទេសចំនួនជន៦លាននាក់ ចូលមកកាន់ប្រទេសកម្ពុជា ដោយភាគច្រើនជាជនជាតិចិន ដែលមានប្រមាណជាជិតពីរលាននាក់ បន្ទាប់មកទៀត គឺជនជាតិវៀតណាមដែលមានចំនួនជិត៧សែននាក់ ។
ឯកសារនោះក៏បានឱ្យដឹងដែរថា មានជនជាតិបរទេសចំនួន១,៥៣លាននាក់ បានចូលលេងកាស៊ីណូនៅតាមតំបន់ព្រំដែន ។
កម្ពុជាមានកាស៊ីជាណូជាច្រើន នៅតាមតំបន់ព្រំដែនជាប់នឹងប្រទេសថៃ និងប្រទេសវៀតណាម ។ ទន្ទឹមជាមួយគ្នានោះ ក្រុងព្រះសីហនុបច្ចុប្បន្ន បានក្លាយជាកន្លែងដែលមានកាស៊ីណូច្រើនជាងគេបំផុត។ ចំណែកភ្ញៀវដែលចូលលេងកាស៊ីណូនៅទីនោះ ភាគច្រើនបំផុតគឺជនជាតិចិន ហើយកាស៊ីណួភាគច្រើនបំផុតក៏គ្រប់គ្រងដោយជនជាតិចិនដែរ ៕
ចែករំលែកព័តមាននេះ