ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយតារា​សម្តែង​ចិន​លាក់បាំង​ការ​សម្រាលកូន

5 ឆ្នាំ មុន

បច្ចុប្បន្ន​មាន​ពាក្យ​លេចឮ​ថា តារា​សម្តែង​នាង​ វៀន ចាង ​(Viann Zhang) អាយុ​៣១​ឆ្នាំ​ប្រហែលជា​កំពុង​សម្ងំ​លាក់ខ្លួន​សម្រាលកូន ! អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហើប​ឲ្យ​ដឹង​ថា​បាន​ប្រទះ​ឃើញ​នាង​នៅ​ក្នុង​មន្ទីរពេទ្យ…

បច្ចុប្បន្ន​មាន​ពាក្យ​លេចឮ​ថា តារា​សម្តែង​នាង​ វៀន ចាង ​(Viann Zhang) អាយុ​៣១​ឆ្នាំ​ប្រហែលជា​កំពុង​សម្ងំ​លាក់ខ្លួន​សម្រាលកូន !

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហើប​ឲ្យ​ដឹង​ថា​បាន​ប្រទះ​ឃើញ​នាង​នៅ​ក្នុង​មន្ទីរពេទ្យ ស្រប​តាម​ការ​សង្ស័យ​ពី​មុន​ថា​នាង​មាន​ផ្ទៃពោះ ។ នេះ​តាម​ការ​បញ្ជាក់​របស់​«Apple Daily» កាលពី​ថ្ងៃ​ទី​២៤ មីនា​២០១៩ ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ឲ្យ​ដឹង​ថា «​ខ្លួន​បានឃើញ​នាង​វៀន ចាង នៅ​មន្ទីរពេទ្យ​យោធា​មួយ នៅ​ក្រុង​ក្វា​ង​ចូ​វ ខេត្ត​ក្វា​ង​ទុង​ដែល​នាង​បាន​ផ្លាស់​មក​នៅ​ជាមួយ​ប្ដី​» ។

ចំណែក​តំណាង​ផ្ទាល់​របស់​នាង​ចាង​ធ្លាប់​បាន​បដិសេធ​កាលពី​ខែតុលា​២០១៨ ក្រោយ​ពី​មាន​រូបថត​បញ្ជាក់​ថា​ក្បាលពោះ​របស់​នាង​ហាក់ដូចជា​មាន​លយ​ចេញ​ខាង​មុខ​ក្នុង​ពេល​កំពុង​ដើរ​ទិញ​ទំនិញ​ជាមួយ​ប្ដី ហាក់ដូចជា​មាន​រយៈពេល​ពី​២-៣​ខែ​ហើយ ។

ខាង​តំណាង​របស់​នាង​បាន​បញ្ជាក់​ថា នាង​មិនមែន​ពពោះ​ទេ តែ​សម្លៀក​បំពាក់​មាន​លក្ខណៈ​ប៉ោង ព្រោះ​ជា​ធម្មតា​នាង​រមែង​ពាក់​ឈុត​រលុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ