ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន! អំបិល ម្រេច ក្រូចឆ្មារ ប្រសើរ​ជាង​ថ្នាំពេទ្យ

5 ឆ្នាំ មុន

អំបិល​, ម្រេច និង​ក្រូចឆ្មារ មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បង្កើន​ឱជា​រស​អាហារ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​សុខភាព​បាន​ផង​ដែរ ។ តើ​វា​មាន​ឥទ្ធិពល​ពិសេស​ជា​ថ្នាំពេទ្យ​មួយ​ចំនួន​យ៉ាង​ណា​ខ្លះទៅ? គន្លឹះ​ក្នុង​ការ​ប្រើប្រាស់​អំបិល​, ម្រេច និង​ក្រូចឆ្មារ…

អំបិល​, ម្រេច និង​ក្រូចឆ្មារ មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បង្កើន​ឱជា​រស​អាហារ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​សុខភាព​បាន​ផង​ដែរ ។ តើ​វា​មាន​ឥទ្ធិពល​ពិសេស​ជា​ថ្នាំពេទ្យ​មួយ​ចំនួន​យ៉ាង​ណា​ខ្លះទៅ? គន្លឹះ​ក្នុង​ការ​ប្រើប្រាស់​អំបិល​, ម្រេច និង​ក្រូចឆ្មារ ព្យាបាល​ជំងឺ ផ្សេង​ៗ ៖

១.​ឈឺបំពង់ក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១​ស្លាបព្រា​បាយ ជាមួយ​ម្រេចខ្មៅ​ម៉ដ្ឋ​១/២ ស្លាបព្រា​កាហ្វេ និង​អំបិល​១​ស្លាបព្រា​កាហ្វេ ចូល​គ្នា ។ កូរ​ឲ្យ​សព្វ​ក្នុង​ទឹក​ក្ដៅ ឧណ្ហ​ៗ១​កែវ ។ ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បំបាត់​អាការ​ឈឺបំពង់ក និង​ក្អក ។

២.​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ប្រេង​អូ​លីវ ៣​ភាគ​ជាមួយ​ទឹកក្រូច​ឆ្មារ​១​ភាគ និង​ម្រេចខ្មៅ​ម៉ដ្ឋ​១​ភាគ ។ កូរ​ល្បាយ​ឲ្យ​សព្វ​ចូល​គ្នា​មុន​នឹង​ទទួលទាន​ដើម្បី​បំបែក​រំលាយ​ក្រួស​ក្នុង​ថង់ទឹក​ប្រមាត់ ។

៣.​ស្រក​ទម្ងន់ ៖ លាយ​ម្រេចខ្មៅ​ម៉ដ្ឋ​១​ភាគ​៤ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​២​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​ឆៅ​១​ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ ឧណ្ហ​ៗ ១​កែវ ។ កូរ​ឲ្យ​សព្វ​សឹម​ទទួលទាន ។

៤. បំបាត់​អាការ​ចង្អោរ​ចង់​ក្អួត ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​បញ្ចូល​គ្នា​រវាង​ទឹកក្រូច​ឆ្មារ​ស្រស់​១​ស្លាបព្រា​បាយ ជាមួយ​ម្រេចខ្មៅ​ម៉ដ្ឋ​១​ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​ក្ដៅ ឧណ្ហ​ៗ១​កែវ ។ កូរ​ឲ្យ​សព្វ​សឹម​ទទួល​ទា​ន​យឺត​ៗ ។

៥.​បំបាត់​អាការ​ឈឺធ្មេញ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្រេចខ្មៅ​ម៉ដ្ឋ ១/២ ឬ​កន្លះ​ស្លាបព្រា​កាហ្វេ ជាមួយ​ប្រេង Clove កន្លះ​ស្លាបព្រា​កាហ្វេ ចូល​គ្នា​ឲ្យ​សព្វ រួច​ប្រើប្រាស់​ល្បាយ​នេះ​លាប ឬ​ដាក់​បិទ​ត្រង់​ធ្មេញ​ដែល​ឈឺ ។ រូបមន្ត​នេះ​ជួយ​បំបាត់​ការ​ឈឺចាប់​បាន​យ៉ាង​ឆាប់រហ័ស ហើយ​កុំ​ភ្លេច​ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ និង​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ផ្អែម រួម​ទាំង​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីត​ផង។

៦.​ជំងឺ​ផ្ដាសាយ ៖ ដើម្បី​បំបាត់​អាការ​គ្រុនផ្ដាសាយ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ក្រូចឆ្មារ​ស្រស់​ចំនួន​ម្ខាង​ក្នុង​ទឹក​ក្ដៅ ឧណ្ហ​ៗ ១​ពែង ។ កូរ​ឲ្យ​សព្វ​សឹម​ទទួលទាន​ជា​ប្រចាំ​រហូត​ដល់​អាការ​ធូរស្បើយ ។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ​ឆៅ​១​ស្លាបព្រា​បាយ​ចូល​បាន​ដែរ ។

៧.​ហូរ​ឈាម​ច្រមុះ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​សម្លី​ទៅ​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ចំនួន​សម​ល្មម ហើយ​ញ៉ុ​ក​វា​ក្នុង​រន្ធ​ច្រមុះ រួច​ងើយ​ក្បាល​ឡើង​ឲ្យ​ខ្ពស់​បន្តិច​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ