ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ពួក​យោធា​ថៃ ​ទទួល​បាន​សំឡេង​​លើសគេ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គណៈ​គ​ម្មា​ធិ​ការ​បោះ​ឆ្នោត​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​២៨​មីនា​ថា គណបក្ស​ពួក​យោធា​គឺ​គណបក្ស​PALANG PRACHARAT​ក្នុង​ការ​បោះ​ឆ្នោត​សភា​ថៃ កាលពី​ថ្ងៃ​ទី​២៤​មីនា ជា​អ្នក​ទទួល​បាន​សំឡេង​ច្រើន​ជាងគេ ៨,៤​លាន​សំឡេង​។ គណបក្ស​ភឿ​ថៃ​ទទួល​បាន​៧,៩​លាន​សំឡេង​។ នេះ​ជា​លទ្ធផល​នៅ​បណ្ដោះអាសន្ន​ហើយ​លទ្ធផល​ជា​ស្ថាពរ​នឹង​ប្រកាស​នា​ថ្ងៃ​ទី​៩​ឧសភា​ខាង​មុខ​នេះ​។…

ប្រទេស​ថៃ ៖ គណៈ​គ​ម្មា​ធិ​ការ​បោះ​ឆ្នោត​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​២៨​មីនា​ថា គណបក្ស​ពួក​យោធា​គឺ​គណបក្ស​PALANG PRACHARAT​ក្នុង​ការ​បោះ​ឆ្នោត​សភា​ថៃ កាលពី​ថ្ងៃ​ទី​២៤​មីនា ជា​អ្នក​ទទួល​បាន​សំឡេង​ច្រើន​ជាងគេ ៨,៤​លាន​សំឡេង​។ គណបក្ស​ភឿ​ថៃ​ទទួល​បាន​៧,៩​លាន​សំឡេង​។

នេះ​ជា​លទ្ធផល​នៅ​បណ្ដោះអាសន្ន​ហើយ​លទ្ធផល​ជា​ស្ថាពរ​នឹង​ប្រកាស​នា​ថ្ងៃ​ទី​៩​ឧសភា​ខាង​មុខ​នេះ​។ គណៈកម្មាធិការ​បោះ​ឆ្នោត​ពុំ​និយាយ​លម្អិត​ពី​ចំនួន​កៅអី​ដែល​គណបក្ស​និ​មួយ​ៗ​ទទួល​បាន​ឡើយ​។ និយាយ​ពី​កៅអី​ក្នុង​ចំណោម​កៅអី​ទាំង​៣៥០ ដែល​ត្រូវ​ជ្រើសរើស ក្នុង​ការ​បោះ​ឆ្នោត​ជា​សាកល​ដោយ​ផ្ទាល់​តាម​ប​ណ្ឌ​ល គណបក្ស​ភឿ​ថៃ​ដណ្ដើម​បាន​១៣៧​កៅអី ហើយ​គណបក្ស​PALANG PRACHARAT​ទទួល​បាន​៩៧​កៅអី​។

សម្រាប់​កៅអី​១៥០​ទៀត​ដែល​នៅ​សល់ រើស​តាម​រូបមន្ត​សែន​ស្មុគស្មាញ ដោយ​គិត​ជា​ពិសេស​លើ​ចំនួន​សំឡេង​សរុប​ដែល​គណបក្ស​និ​មួយ​ៗ​ទទួល​បាន​។ តាម​ការ​វាយតម្លៃ​ផ្ទាល់​របស់​ពួក​គេ គណបក្ស​PALANG PRACHARAT​និង​គណបក្ស​ភឿ​ថៃ​សុទ្ធតែ​អះអាង​ថា​ជា​អ្នក​ឈ្នះ ដើម្បី​បង្កើត​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ