ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​អគារ​​មួយ​កន្លែងចាប់​ជនជាតិ​ចិន​ប្រមាណ​១៦០​នាក់​ក្នុងក្រុងសៀមរាប (មានវីដេអូ​)​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រតិបត្តិការ​ក្តៅ​គគុក​របស់​កម្លាំង​នគរបាល​ចម្រុះ​មាន​ដូច​ជា កម្លាំង​ការិយាល័យ​ស៊ើប​អ​ង្កេត និង​អនុវត្ត​និ​តិ​វិធី​,​កម្លាំង​នគរបាល​អធិការ​ក្រុង​សៀមរាប​, កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​ផែន…

ខេត្តសៀមរាប ៖ ប្រតិបត្តិការ​ក្តៅ​គគុក​របស់​កម្លាំង​នគរបាល​ចម្រុះ​មាន​ដូច​ជា កម្លាំង​ការិយាល័យ​ស៊ើប​អ​ង្កេត និង​អនុវត្ត​និ​តិ​វិធី​,​កម្លាំង​នគរបាល​អធិការ​ក្រុង​សៀមរាប​, កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​ផែន អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​សម្របសម្រួល ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន និង​លោក ស្រេង វុ​ទ្ធា ព្រះ​រា​ជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត បានឱ្យ​កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការ​ខេត្ត ចុះ​ឡោម​ព័ទ្ធ​​អគារ​សំ​រិ​ទ្ធ អង្គរ អា​ផាត​មិន ចាប់​ជនជាតិ​ចិន​ប្រមាណ​១៦០​នាក់ ពាក់ព័ន្ធ​ករណី​បើកភ្នាល់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អុីន​ធើ​រ​ណេ​ត នៅ​ក្រុង​សៀមរាប​។

ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ
​​អគារ​សំ​រិ​ទ្ធ អង្គរ អា​ផាត​មិន ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ពី​ខាងលិច ក្បែរ​របង​វិទ្យាស្ថាន​វាយនភ័ណ្ឌ​ប្រពៃណី​យ៍​ខ្មែរ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​ផែន អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ថា ដោយ​មានការ​ចង្អុលបង្ហាញ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល ដោយ​លោក​សំ​រិ​ទ្ធ សុ​ខុន និង​លោក ស្រេង វុ​ទ្ធា ព្រះ​រា​ជ្ញ​អាជ្ញា​រង អម​សាលាដំបូង​ខេត្ត បានឱ្យ​កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការ​ខេត្ត ចុះឡោម​ព័ទ្ធ​អគារ​សំ​រិ​ទ្ធ អង្គរ អា​ផាត​មិន ចាប់​ជនជាតិ​ចិន​ប្រមាណ​១៦០​នាក់ ពាក់ព័ន្ធ​ករណី​បើកភ្នាល់ល្បែង​ស៊ីសង​​តាម​ប្រព័ន្ធ​អុីន​ធើ​រ​ណេ​ត ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ពី​ខាងលិច ក្បែរ​របង​វិទ្យាស្ថាន​វាយនភ័ណ្ឌ​ប្រពៃណី​យ៍​ខ្មែរ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

លោក​បាន​បញ្ជាក់​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​លម្អិត​បាន​នៅឡើយ​ទេ ដោយ​កំពុង ធ្វើការ​ស្រាវជ្រាវ​បន្ត​នៅឡើយ​។ ចំពោះ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ប្រុស​ស្រី​ជាង​១០០​នាក់​នោះ លោក​បានឱ្យ​កម្លាំង​យក​រថយន្តក្រុង​មក​ដឹក​យក​ទៅ​ស្នងការ​ខេត្ត ដើម្បី​ទុក​សួរ​ចម្លើយ​នៅ​ពេល​ក្រោយ​ ។ ​ខណៈ​ពេល​នេះ ក្រុម​សមត្ថកិច្ច និង​ព្រះ​រា​ជ្ញ​អាជ្ញារ​រង កំពុងធ្វើការ​ឆែកឆេរ​បន្ត​នៅ​ក្នុងភូមិ​គ្រឹះ​ខាងលើ​នោះ​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ