ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មួយ​ចំនួន​ជំនួយ​តម្រងនោម​ខ្សោយ

5 ឆ្នាំ មុន

អ្នក​គួរតែ​ផ្លាស់​ប្តូ​របប​អាហារ ប្រសិនបើ​អ្នក​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​តម្រងនោម មិន​ថា រលាក​តម្រងនោម ខ្សោយតម្រងនោម ឬ​ជំងឺមហារីក​តម្រងនោម​ឡើយ ។ ការ​ផ្លាស់​ប្តូរ​ទាំងនោះ មាន​ដូច​ជា…

អ្នក​គួរតែ​ផ្លាស់​ប្តូ​របប​អាហារ ប្រសិនបើ​អ្នក​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​តម្រងនោម មិន​ថា រលាក​តម្រងនោម ខ្សោយតម្រងនោម ឬ​ជំងឺមហារីក​តម្រងនោម​ឡើយ ។ ការ​ផ្លាស់​ប្តូរ​ទាំងនោះ មាន​ដូច​ជា ៖

១ – ការ​កំណត់​បរិមាណ​ទឹក ដែល​ត្រូវ​ទទួលទាន ។
២ – បន្ថយ​ការ​ញ៉ាំ​ចំណីអាហារ​មាន​ជាតិ​ប្រូតេអ៊ីន ។
៣ – កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល ឬ​ជាតិ​ប្រៃ (​ប៉ូ​តា​ស្យូ​ម​) ។
៤ – សម្រក​ទម្ងន់​ខ្លះ ។
៥ – និង​ការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ។

ហេតុ​អ្វី​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​របប​អាហារ ? ៖ គោលបំណង​តែ​មួយ​គត់ គឺ​ធ្វើ​ឲ្យ​សារធាតុ​រាវ សារធាតុ​រ៉ែ និង​អេ​ឡិច​ត្រូ​លី​ត្រ នៅ​ក្នុង​រាង​កាយ​របស់​អ្នកមាន​តុល្យភាព និង​ស្មើគ្នា​ល្អ ពីព្រោះ ការ​ឈឺ​តម្រងនោម​រ៉ាំរ៉ៃ ចុង​ក្រោយ​អ្នក​ច្បាស់​ជា​ឈាន​ដល់​ដំណាក់កាល​លាង​ឈាម​ហើយ ។

១-កាបូ​អ៊ី​ដ្រា​ត ៖ ចូរ​ញ៉ាំ​ផ្លែ​ឈើ នំប៉័ង គ្រាប់​ធញ្ញជាតិ និង​បន្លែ ពីព្រោះ​វា​អាច​បង្កើន​ថាមពល និង​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ សារធាតុ​រ៉ែ និង​វីតាមីន ។

២-ជាតិ​ខ្លាញ់ ៖ ជាតិ​ខ្លាញ់ ជា​ប្រភព​នៃ​កាឡូរី ប៉ុន្តែ អ្នក​ត្រូវ​ជ្រើសរើស​ខ្លាញ់ ដែល​ល្អ​ចំពោះ​សុខភាព ដូច​ជា ប្រេង​អូ​លីវ ជា​ជាង​ប្រេងសណ្តែក ឬ​ខ្លាញ់​សត្វ ។

៣-ប្រូតេអ៊ីន ៖ ការ​ញ៉ាំ​សាច់ ឬ​ប្រូតេអ៊ីន ក្នុង​កម្រិត​ទាប ប្រហែលជា​ល្អ សម្រាប់​អ្នកមាន​ជំងឺ​តម្រងនោម ប៉ុន្តែ បើ​អ្នក​ឈាន​ដល់​ដំណាក់កាល​លាង​ឈាម អ្នក​ត្រូវ​បង្កើន​ការ​ញ៉ាំ​វិញ ដូច​ជា សាច់សត្វ ស៊ុត និង​ត្រី​ជាដើម ដើម្បី​ជំនួស​សាច់ដុំ និង​ជាលិកា​នានា ដែល​អ្នក​បាត់បង់ ។

៤-កាល់ស្យូម និង​ផូស្វ័រ ៖ អ្នក​គួរតែ​ត្រួតពិនិត្យ​សារធាតុ​ទាំង​ពីរ​នេះ ឲ្យ​បាន​ញឹកញាប់ ពីព្រោះ​កាល់ស្យូម​ទាប អាច​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​ខ្សោយ ហើយ​ងាយ​បាក់បែក ។ យ៉ាងណាមិញ អ្នក​គួរ​កំណត់​ការ​ញ៉ាំ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ពីព្រោះ វា​សម្បូរ​ជាតិ​ផូស្វ័រ ។

៥-សារធាតុ​រាវ ៖ អ្នក​គួរតែ​កំណត់​ការ​ញ៉ាំ​សារធាតុ​រាវ ពីព្រោះ ការ​មានទឹក​ច្រើន​ពេក​ក្នុង​រាង​កាយ អាច​ធ្វើ​ឲ្យ​អ្នក មាន​បញ្ហា​ដំណក​ដង្ហើម ខ្លី​ៗ ដែល​ជា​រឿង​គ្រោះថ្នាក់​ណាស់ ។ មាន​តែ​គ្រូពេទ្យ​ជំនាញ​ប៉ុន​នោះ​ដែល​អាច​ប្រាប់​អ្នក​បាន ថា​តើ​អ្នក​គួរ​ញ៉ាំ​ទឹក​ប៉ុនណា ។

៦-អំបិល ឬ​ប៉ូ​តា​ស្យូ​ម ៖ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម និង​តម្រងនោម​របស់​អ្នក។ •​ជ្រើសរើស​ផ្លែ​ឈើ ដូច​ជា ផ្លែ​ប៉ែស ទំពាំងបាយជូរ ឈ័​រ​រី ប៉ោម បឺ​រី ម្នាស់ ផ្លាំ ត្រសក់ស្រូវ និង​ក្រូចឃ្វិច ប៉ុន្តែ​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្លែ​ឈើ ដូច​ជា គី​វី ចេក ព្រូន គ្រាប់​ទំពាំងបាយជូរ​ក្រៀម និង​ផ្លែ​ឈើ​ស្ងួត ។ •​ជ្រើស​បន្លែ ដូច​ជា ប្រូ​ខូ​លី ស្ពៃក្តោប ការ៉ុត ផ្កា​ខាត់ណា ឃិនឆាយ ត្រប់សណ្តាយ សណ្តែកខៀវ សាឡា​ត់ ខ្ទឹមបារាំង ម្ទេស ប៉ុន្តែ​កាត់​បន្ថយ​ការ​ញ៉ាំ ផ្លែ​ប័​៊​រ ដំឡូងបារាំង ប៉េងប៉ោះ និង​ល្ពៅ ។

យក​ល្អ​អ្នក​គួរតែ​ពិគ្រោះ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ អំពី​របប​អាហារ​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ