ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មក​ពី​ឆ្លុះ​សត្វ​វិញ​រើស​បាន​កាំភ្លើង​មួយ​ដើម​ស្រាប់តែ​សាកមើល​រាលកៃ​ត្រូវ​ឪពុក

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ ញ៉ អ​ង្គួ​ត ស្ថិត​ក្នុងភូមិ​កែង​សាន់…

ខេត្តរតនគិរី ៖​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ ញ៉ អ​ង្គួ​ត ស្ថិត​ក្នុងភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ មាន​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ (​រាលកៃ​កាំភ្លើង​) បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ចំ​ភ្លៅ​ខាងស្ដាំ ប្រុស ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ញ៉ អ​ង្គួ​ត ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ជា​មេ​ភូមិ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ឈ្មោះ អ​ង្គួ​ត និ​ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​កូន​) ។

មុន​កើតហេតុ នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ទី​២៦ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ដេក​លើ​គ្រែ​នៅ​លើ​ផ្ទះ ហើយ​ឈ្មោះ អ​ង្គួ​ត និ​ច ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​បាន​មក​ពី​ឆ្លុះ​សត្វ ហើយ​រើស​បាន​កាំភ្លើង​មួយ​ដើម​ម៉ាក AK ស្វាយ​ត គ្មាន​លេខ ពេល​មក​ដល់​ផ្ទះ​ក៏​បាន​ដោះ​មើល​នៅ​ខាងក្រោម​ផ្ទះ​ក៏​រាលកៃ​ត្រូវ​ឪពុក​ដែល​កំពុង​ដេក​នៅ​លើ​ផ្ទះ​តែ​ម្ដង ។

ក្រោយមក​កម្លាំង​យើង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ។ បច្ចុប្បន្ន​កម្លាំង​អធិការដ្ឋាន និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​ដា បាន​ធ្វើការ​ឃាត់ខ្លួន និង​ស្រាវជ្រាវ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ