ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​រី​ស ហុី​ល​តុ​ន សាង​ស្នេហ៍​នឹង​បុរស​វ័យក្មេង

5 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​ជែក វ៉ា​យ​ហល (Jack Whitehall) តារា​សម្តែង​ជនជាតិ​កា​ណា​ដា កំពុង​សាង​ស្នេហ៍​ជាមួយ​នាង​ប៉ា​រី​ស ហុី​ល​តុ​ន…

«The Sun» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​ជែក វ៉ា​យ​ហល (Jack Whitehall) តារា​សម្តែង​ជនជាតិ​កា​ណា​ដា កំពុង​សាង​ស្នេហ៍​ជាមួយ​នាង​ប៉ា​រី​ស ហុី​ល​តុ​ន នារី​ដ៏​សិច​សុី​ក្រោយ​ពី​ខាង​បុរស​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ថ្ងៃ​ខួបកំណើត​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក ។

តារា​សម្តែង​អាយុ​៣០​ឆ្នាំ​ប៉ា​រី​ស ហ៊ី​ល​តុ​ន បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធីជប់លៀង​មួយ​ក្នុង​សណ្ឋាគារ​នៅ​បេ​វើ​លី ហុី​ល (Beverly Hills) កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក ។ នាង​ប៉ា​រី​ស ហ៊ី​ល​តុ​ន អាយុ​៣៨​ឆ្នាំ បាន​និយាយ​ជាមួយ​លោក​វ៉ា​យ​ហល ប្រកបដោយ​ភាព​ល្អូកល្អិន ហើយ​បន្ទាប់​មក​បង្ហោះ​រូប​តាម​ប្រព័ន្ធ​«​អុ​ី​ន​ស្តេ​ហ្ក្រា​ម​»​ជា​ញឹកញាប់ ។

មនុស្ស​ជំនិត​របស់​នាង​ប៉ា​រី​ស ហ៊ី​ល​តុ​ន បាន​បញ្ជាក់​ប្រាប់​«The Sun»​ថា​សម្ព័ន្ធភាព​របស់​ពួក​គេ​បាន​កើតឡើង​ដោយសារ​ភាគី​ខាង​ស្រី​គិត​ថា​វ៉ា​យ​ហល​ជា​អ្នក​នៅ​លីវ និង​ចង់​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ថ្ងៃ​ខួបកំណើត​រហូត​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​របស់​ពួក​គេ​ត្របាញ់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ