ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី ដេ​វីត និង​ទេព បូ​ព្រឹក្ស បែប​មិនយូរ​ទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រូបថត​ជា​ច្រើន​សន្លឹក​ដែល​តារាចម្រៀង​លោក​ជី ដេ​វី​ដ និង​ទេព បូ​ព្រឹក្ស បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​កំពុង​ត្រូវ​មហាជន​ចាប់អារម្មណ៍ និង​សង្ស័យ​ថា ជា​រូបភាព​Pre Wedding របស់​អ្នក​ទាំង​ពីរ…

រាជធានី​ភ្នំពេញ​៖ រូបថត​ជា​ច្រើន​សន្លឹក​ដែល​តារាចម្រៀង​លោក​ជី ដេ​វី​ដ និង​ទេព បូ​ព្រឹក្ស បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​កំពុង​ត្រូវ​មហាជន​ចាប់អារម្មណ៍ និង​សង្ស័យ​ថា ជា​រូបភាព​Pre Wedding របស់​អ្នក​ទាំង​ពីរ ។ តាម​​រយៈ​រូបភាព​ច្រើន​សន្លឹក​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​របស់​តារាចម្រៀង​ទាំង​ពីរ​រូប​នេះ មាន​រូបភាព​២​សន្លឹក​ត្រូវ​គេ​កត់​សម្គាល់ថា ជា​រូបភាព​ថត​មុន​អាពាហ៍ពិពាហ៍​ចូល​មក​ដល់ ។

ឈុត​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​ត្រូវ​ជី ដេ​វី​ដ និង​ទេព បូ​ព្រឹក្ស ស្លៀក​ថត​ជាមួយ​ទិដ្ឋភាព​ផ្ទៃសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​ដែន​កោះ​ម៉ា​ល់​ឌី​វ ទី​ដែល​អ្នក​ទាំង​ពីរ​ចេញ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​កាលពី​ពេល​ថ្មី​ៗ​នេះ ។ រូបភាព​នោះ​ត្រូវ​មហាជន ជា​ពិសេស​អ្នកគាំទ្រ​នាំ​គ្នា​ស្ងើចសរសើរ​នូវ​ភាព​ស្រស់​ស្អាត និង​ភាព​សក្តិ​សមជា​នឹង​គ្នា ។ មាន​ទស្សនិកជន​ខ្លះ​សង្ស័យ​ថា នេះ​រូបភាព Pre Wedding របស់​អ្នក​ទាំង​ពីរ ។

បើ​ទោះបីជា​មានការ​សង្ស័យ​ពី​មហាជន​ក្តី ជី ដេ​វី​ដ និង​ទេព បូ​ព្រឹក្ស ហាក់​នៅ​មិន​ទាន់​ទទួលស្គាល់​នៅ​ឡើយ​ទេ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​សកម្មភាព​យ៉ាង​ស្និទ្ធស្នាល​គ្នា​លើស​ពី​សង្សារ​យ៉ាងណា​ក៏​ដោយ ។ នៅ​ពេល​ដែល​មានការ​ជជីក​សួរ​ពី​មហាជន​នោះ តារាចម្រៀង​ទេព បូ​ព្រឹក្ស ត្រឹមតែ​បាន​ឆ្លើយ​តប​ថា ទោះជា​ទៅ​ដល់ទី​កន្លែង​ណា​ក៏​ដោយ ក៏​នាង​ចង់​បង្ហាញ​នូវ​សម្លៀក​បំពាក់​ដែល​ជា​ប្រពៃណី​របស់​ខ្មែរ​ដែរ។

បើ​ទោះបីជា​ទេព បូ​ព្រឹក្ស មិន​បាន​ទទួលស្គាល់​នូវ​អ្វី​ដែល​គេ​កំពុង​ចាប់អារម្មណ៍​ពី​ការ​ត្រៀមខ្លួន​សម្រាប់​ចូល​រោងការ​ជាមួយ​ដៃគូ​លោក​ជី​ដេ​វី​ដ នៅ​ក្នុង​រយៈពេល​ខាង​នេះ​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​រូបភាព​ស្និទ្ធ​ស្នាល និង​ការ​ថតរូប​បែប​សិល្បៈ​ជា​បន្តបន្ទាប់​នោះ ប្រាកដ​ណាស់​គេ​ជឿ​ថា អ្នក​ទាំង​ពីរ​នឹង​អាច​មាន​ដំណឹង​ល្អ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

ជី ដេ​វី​ដ និង​ទេព បូ​ព្រឹក្ស បាន​ទទួលស្គាល់​ថា អ្នក​ទាំង​ពីរ​គឺជា​សង្សារ​នឹង​គ្នា​បន្ទាប់​ពី​បាន​សាង​ទ្រនំ​នៅ​ក្នុង​ផលិតកម្ម​រួម​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​យ៉ាង​ផ្អែមល្ហែម​យ៉ាង​បើកចំហ ។

កន្លង​មក​ទេព បូ​ព្រឹក្ស ធ្លាប់​បាន​សារភាព​ថា បូ​ព្រឹក្ស ថែម​ទាំង​អះអាង​ទៀត​ថា ស្នេហា​នាង​ជាមួយ​ជី ដេ​វីត គឺជា​ស្នេហ៍​ពិត ដែល​មានគ្រួសារ​ទាំង​សងខាង​ដឹង​ឮ​អស់​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត​ទេព បូ​ព្រឹក្ស និង​ជី ដេ​វីត បាន​ដាក់​ហ៊ុន​ចូល​គ្នា​រកស៊ី​នាំ​ផលិតផល​រក្សា​សម្រស់​ពី​បរទេស មក​លក់​នៅ​ស្រុក​ខ្មែរ​ដែល​បាន​ចំណាយ​ដើមទុន​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ។

មហាជន​សន្និដ្ឋាន​ថា ក្រោយ​ពេល​ដែល​ទេព បូ​ព្រឹក្ស និង​ជី ដេ​វីត បញ្ចេញ​ភាព​ផ្អែមល្ហែម​លើស​ស្ករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជាមួយនឹង​ការ​ដាក់​ទុន​ធំ​រកស៊ី​ចូល​គ្នា គូស្នេហ៍​យុវវ័យ​នេះ​អាច​នឹង​ភ្ជាប់ពាក្យ និង​ចូល​រោងការ​នា​ពេល ឆាប់​ៗ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ