ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើមពីគំនុំរឿង​និយាយដើមសង្សារគេ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​កាប់ឱ្យ​​របួសធ្ងន់​ ខណៈពេលជិះ​ម៉ូតូ​ជួប​គ្នា​ ​កាលពី​វេលា​ម៉ោង៧​​និង​៣០​នាទី​យប់ថ្ងៃ​ទី​២១ ​មីនា ​ស្ថិត​នៅ​ចំណុច​កូនភ្នំ​ខាងលិច​ ភូមិ​ភ្នំ​បាក់ សង្កាត់​ទឺ​ក​ថ្លា ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​កាប់ឱ្យ​​របួសធ្ងន់​ ខណៈពេលជិះ​ម៉ូតូ​ជួប​គ្នា​ ​កាលពី​វេលា​ម៉ោង៧​​និង​៣០​នាទី​យប់ថ្ងៃ​ទី​២១ ​មីនា ​ស្ថិត​នៅ​ចំណុច​កូនភ្នំ​ខាងលិច​ ភូមិ​ភ្នំ​បាក់ សង្កាត់​ទឺ​ក​
ថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​ ។

បើតាម​លោក​អធិការ​នគរបាល​ក្រុង​សិរី​សោ័​ណបានឱ្យ​ដឹងថា ជន​រង​គ្រោះ​​ឈ្មោះ ចាន់ សុខា ​អាយុ៣១​ឆ្នាំ រស់​នៅ​ភូមិ​អូរ​អំបិល ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកបន្តថា នៅ​មុន​ពេល​កើតហេតុ​ ​​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​MSX ព​ណ៌ខ្មៅ​ទឹកប្រាក់ ដើម្បី​ទៅ​លេង​ប្អូន​ៗនិង​បាន​ទិញ​ទឹកកក ទឹកក្រូច​ទៅ​ឱ្យ ។ ជន​បង្កឈ្មោះចិន រួម​ទាំងបក្ស​​ពួក៣នាក់ ​រស់នៅ​ភូមិ​បាណ​យ សង្កាត់​​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន ។

ពេលជិះ​​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ​ក៏​ជួប​ពួក​ប្អូន​ៗ​ទាំងនោះ ពេល​នោះ​ខ្លួន​បាន ហៅឈ្មោះ ចិន ​​ស្រាប់តែ​មាន​ម្នាក់​ក្នុងចំណោម​​ពួក​នោះ បាន​ឆ្លើយ​ «បាទ»។ ជន​រង​គ្រោះ​សួរ​ថា «​ទៅ​ណា» ​​ស្រាប់តែ​ជន​នោះ​ចុះ​ពី​ម៉ូតូ​មក​កាប់​ខ្លួន​នឹង​​ពូថៅ​រ​ងរ​បួស​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​ក្បាល និង​ថ្ងាសដេរ​១០​ថ្នេរ​ និង​ស្មា​ដេរ​៣​ថ្នេរ និង​​កាប់​ម៉ូតូ​បែកចង្កៀង​​​ភ្លើង​មុខ និង​អាវ​ម៉ូតូ​ខាងក្រោយ ផ្នែក​ខាងឆ្វេង ។

លោក​បញ្ជាក់​ថា ​តាម​ការ​ស្រាវជ្រាវ​ក្នុងករណី​ហិ​ង្សា​នេះ គឺ​ដោយសារ​តែ​ជន​រងគ្រោះបាន​និយាយ​ប៉ះពាល់​លើ​សង្សា​គេទើប​មាន​គំនុំ ។ ​​ ពេល​នោះ​ កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ឈ្មោះ​ចិន និង​បក្ស​ពួកហើយ។

អត្ថបទសរសេរ ដោយ