ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៩:៤៥នាទីព្រឹក លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោកស្រី អនុសេនីយ៍ឯក Prapharat Pinpradub តំណាងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបានក្លងលឹក ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធធ្វើការបញ្ជូនពលរដ្ឋថៃ ចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរ ពីអាជ្ញាធរថៃ ដូចខាងក្រោម ៖
១.បញ្ជូនពលរដ្ឋថៃ ចេញពីប្រទេស ចំនួន១១នាក់ ក្នុងនោះស្រី០៥នាក់ (ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តទោសចប់)។
២.ទទួលពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ចំនួន៣២នាក់ ក្នុងនោះស្រី០៧នាក់ និងកុមារ០៣នាក់ និងបានចែកអាហារសម្រន់ជូនពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធគ្រប់ៗគ្នា ។
អនុវត្តតាមការណែនាំពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតា តម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕








ចែករំលែកព័តមាននេះ