ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចភូមិ៤ ភូមិ៥ សង្កាត់លេខ៤, ភូមិ៣ សង្កាត់លេខ៣ និងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ស្រី៣នាក់ ជនជាតិខ្មែរ ។
ចំពោះករណីខាងលើនេះ ជាករណីមិនរាងចាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន ២លើករួចមកហើយ ហើយជាមុនសញ្ញាជួញដូរយ៉ាងសកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ ។
វត្ថុតាងដកហូត រួមមាន ៖ ក្រាមពណ៍ស សង្ស័យជាសារធាតុ ថ្នាំគ្រាប់ (WY) ជញ្ជើងថ្លឹងគ្រឿងញៀន កងដៃ ក្រវិល លុយ ទូរសព្ទដៃ ម៉ូតូ កាំភ្លើងខ្លី K54 និងគ្រាប់កាំភ្លើង និងសំភារៈវេចខ្ចប់មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់ ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច។ ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច។ រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី។ សូមចូលរួមទាំងអស់គ្នា ដើម្បីខេត្តព្រះសីហនុមានសន្តិសុខ សណ្តាប់ធ្នាប់ និងគ្មានគ្រឿងញៀន ៕


ចែករំលែកព័តមាននេះ