ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២២ ខែ​មិ​នា ឆ្នាំ​២០១៩ កើតឡើង​៨​លើក​(​យប់​៤​លើក​)​ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​ប្រុស​៥​នាក់ របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២២ ខែ​មិ​នា ឆ្នាំ​២០១៩ កើតឡើង​៨​លើក​(​យប់​៤​លើក​)​ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​ប្រុស​៥​នាក់ របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​២​នាក់​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។​សរុប​ស្លាប់​៦​នាក់​:​ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៤​នាក់​),​ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​បុក​ផ្ទះ​១​លើក ។​បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម ១​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​២​នាក់​,​ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​បន្ទាយ​មាន​ជ័យ​១​លើក​ស្លាប់​១​នាក់​,​ព្រះ​វិហារ​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​១​នាក់ និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៥៦៩​គ្រឿង​(​ម៉ូតូ​៦១%) មធ្យោបាយ​ល្មើស​៧១៩​គ្រឿង​(៧២%) អប់រំ​២២៧​គ្រឿង​(​ម៉ូតូ​៣២%) មធ្យោបាយ​ពិន័យ​៤៨៧​គ្រឿង​(​ម៉ូតូ​៩៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៨៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៣០៣​គ្រឿង អប់រំ​១៥៣​គ្រឿង ពិន័យ​ចំនួន​សរុប​៣១២​គ្រឿង ​មួក​២៣០​គ្រឿង កញ្ចក់​៧១​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ