ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បង់​ក្លា​ដេ​ស​ម្នាក់ជិះ​ម៉ូតូ​បុក​រថយន្ត​នៅ​ចំណុច​ផ្លូវបំបែក ដួល​បោក​ក្បាល​ស្លាប់​ទាំង​ព្រឹក

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ​បុរស​ជនជាតិ​បង់​ក្លា​ដេ​សម្នាក់ ​បាន​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ​ទៅ​បុក​ចំ​ទ្វារ​រថយន្ត​ម៉ាក់​ឡិច​ស៊ី​ស ​មួយ​គ្រឿង​ នៅ​ចំណុច​ផ្លូវបំបែក​ពេញទំហឹង​ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០២៦​ នៅ​ចំណុច​ផ្លូវបំបែក ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ​។

ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ VILIVO MALA MALA ​ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​បង់​ក្លា​ដេ​ស ស្នាក់​នៅ​សង្កាត់​គោក​ឃ្លាំង ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ ជិះម៉ូតូ​ម៉ាក ហុងដា FTR ពាក់​ស្លាក​លេខ ​ភ្នំពេញ 1FQ-5452 ​។

ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​RX៣០០ ​ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2O-8669 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ ពុំ​ស្គាល់​អត្តសញ្ញាណ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេលកើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ ក្នុង​ល្បឿន​លឿន​ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ដែល​ជា​ផ្លូវបំបែក​ ក៏​បាន​បុក​ចំ​ទ្វារមុខ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​នេះ​ គឺ​បុក​ពេញទំហឹង​បណ្ដា​ឲ្យ​ជនជាតិ​បរទេស​ខាងលើ បោក​ក្បាលស្លាប់​នៅ​នឹង​កន្លែង​។ ​ចំណែក​រថយន្ត ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ឡើង​ចិញ្ចើម​ផ្លូវ​។​ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ អ្នកបើកបរ​រថយន្ត ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន។ ​រថយន្ត​និង​អ្នកបើកបរ រួម​និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ​ចុះ​មក​វាស់វែង​រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕