ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​កំពុង​បត់ជើងតូច​ចាប់​អូស​ចូល​សាលា​រំលោ.ភ​បូក

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​ចាប់​នាង​រំលោភ​ជា​បន្ត​គ្នា ខណៈ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុងភូមិ ហើយនាង​​បាន​ទៅ​បត់ជើងតូច​ក្បែរ​មាត់ព្រៃ ក៏​ត្រូវ​ជនសង្ស័យ​២​នាក់​ចាប់អូសចូលសាលារួច​ធ្វើសកម្មភាព​រំលោភ​បាន​សម្រេច​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ មីនា នៅ​ស្រុក​អង្គរ​ជ័យ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​ចាប់​នាង​រំលោភ​ជា​បន្ត​គ្នា ខណៈ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុងភូមិ ហើយនាង​​បាន​ទៅ​បត់ជើងតូច​ក្បែរ​មាត់ព្រៃ ក៏​ត្រូវ​ជនសង្ស័យ​២​នាក់​ចាប់អូសចូលសាលារួច​ធ្វើសកម្មភាព​រំលោភ​បាន​សម្រេច​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ មីនា នៅ​ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុងភូមិ លុះ​បាន​មួយសន្ទុះ​នាង​ក៏​ដើរទៅ​បត់ជើងតូច​នៅ​មាត់ព្រៃ​ក្បែរ​នោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ កុសល ចាប់ដៃ​នាង​អូស​ចូល​ក្នុង​សាលា​មួយ​កន្លែង​រួច​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ។

ក្រោយ​ពី​ឈ្មោះ សុខ កុសល ចាប់រំលោភ​នាង​បាន​សម្រេច​រួច​ហើយ ស្រាប់តែ​ឈ្មោះ ខាត់ វី​ ម្នាក់​ទៀត​ដែល​ជា​អ្នក​ឈរ​យាមផ្លូវ​ឲ្យ​ឈ្មោះ សុខ កុសល ប្រព្រឹត្ត​បទល្មើស​នោះ​បាន​ស្ទុះ​ទៅ​ចាប់​អូស​នាង​យក​ទៅ​រំលោភ នៅ​ក្នុង​ព្រៃ​ជាប់ជើង​ភ្នំ​ក្បែរ​សាលា​នោះ​ដែរ ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់​បាន​គេចខ្លួន​បាត់ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ដែល​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខាន់ វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សុខ សុ​កល់ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ មុត សែ​ម​ភក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ដែល​ជា​បក្ខពួក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​ជា​អ្នក​លបមើល​គេ​ប្រព្រឹត្ត​បទល្មើស ។

ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី ២០ មីនា ហើយ​សមត្ថកិច្ច​បាន​ចាត់​កម្លាំង​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ