ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មន្ត​ស្នេហ៍​ណាស់​តើ​ប្រុស​ម៉ៅ ដល់​ថ្នាក់​តារា​ស្រី​ស្រស់​ស្អាត​វ័យក្មេង​សុំ​ស្នេហ៍

5 ឆ្នាំ មុន

ក្ដី​ស្រឡាញ់​មាន​ភាព​ស្រស់ស្រាយ​បែប​ធម្មជាតិ​ជា​រឿង​មិន​គិត​ពី​អាយុ ជាក់ស្តែង​តារា​វ័យក្មេង​មួយ​រូប​គឺ​នាង​ Yasmi Mendeguia ជនជាតិ​អា​ហ្ស​ង់​ទី​ន អាយុ​២២​ឆ្នាំ បាន​សេពគប់​ជាមួយ​លោក​ Floyd Mayweather Jr…

ក្ដី​ស្រឡាញ់​មាន​ភាព​ស្រស់ស្រាយ​បែប​ធម្មជាតិ​ជា​រឿង​មិន​គិត​ពី​អាយុ ជាក់ស្តែង​តារា​វ័យក្មេង​មួយ​រូប​គឺ​នាង​ Yasmi Mendeguia ជនជាតិ​អា​ហ្ស​ង់​ទី​ន អាយុ​២២​ឆ្នាំ បាន​សេពគប់​ជាមួយ​លោក​ Floyd Mayweather Jr កីឡាករ​ប្រដាល់ ជនជាតិ​អា​មេ​រិ​ក ​អាយុ​៤២​ឆ្នាំ មាន​ន័យ​ថា អាយុ​របស់​អ្នក​ទាំង​២​មាន​គម្លាត​គ្នា​ប្រហែល​២០​ឆ្នាំ ប៉ុន្តែ​មិនមែន​ជា​ឧបសគ្គ​របស់​គូស្នេហ៍​នេះ​ឡើយ ។

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ Yasmi Mendeguia បាន​ជួប​ជាមួយ​លោក​ Floyd ក្នុង​ពេល​ដើរ​ទិញ​ទំនិញ​នៅ​ហាង​ទំនើប​មួយ ហើយ​នាង​សុំ​ថតរូប​ជាមួយ​គេ​ទុកជា​អនុស្សាវរីយ៍ ខណៈ​ពេល​កង​អង្គរក្ស​របស់​កំពូល​កីឡាប្រដាល់​រូប​នេះ​រារាំង ។

នាង​ Yasmi Mendeguia ក្រោយ​ពី​បញ្ចប់​ក្នុង​កម្មវិធី «Big Brother» ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​មុន បច្ចុប្បន្ន​បាន​បម្រើ​ការងារ​ក្នុង​មជ្ឈដ្ឋាន​ការ​សម្តែង ភាគច្រើន​ស្នាក់​នៅ​ក្នុង​ប្រទេស​ម៉ិក​សុិ​ក ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូ​ដ តារា​សម្តែង និង​អ្នករបាំ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ