ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងស្រី​ទាំងប្រុស​កំពុង​ប្រមូលផ្តុំ​គ្នា​ក្នុង​បន្ទប់​ជួល…សមត្ថកិច្ច​ចូល​ឆ្មក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​នារី​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង​ឃាត់ខ្លួន ខណៈ​កំពុង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ហើយ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ព្រមទាំង​សម្ភារៈ​សម្រាប់​ជក់​មួយ​ចំនួន​ផង​ដែរ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​​៥នាក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​នារី​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង​ឃាត់ខ្លួន ខណៈ​កំពុង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ហើយ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ព្រមទាំង​សម្ភារៈ​សម្រាប់​ជក់​មួយ​ចំនួន​ផង​ដែរ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​​៥នាក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ខណៈសមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​។

លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា ​ដោយសារ​តែ​មានការ​ផ្តល់​ព័ត៌មាន​ពី​សកម្មភាព​ជនសង្ស័យ​ដែល​បាន​ជួប​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ខាងលើ ទើប​សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ត្រូវ​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ