ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះម្ចាស់ថ្លៃ…១គ្រួសារស្លា.ប់ទាំងអស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សោកនាដកម្ម​ដ៏​រន្ធត់​មួយដែល​ប្តីប្រពន្ធ រួម​ទាំង​កូនប្រុស​តូច​ទើបអាយុ​១​ឆ្នាំ បាន​ស្លាប់​ព្រម​គ្នា​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨ ​មីនា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​លេខ​៥០ ស្ថិត​ក្នុងភូមិ​តា​កុ​ល…

ខេត្តកំពង់ឆ្នាំង ៖ សោកនាដកម្ម​ដ៏​រន្ធត់​មួយដែល​ប្តីប្រពន្ធ រួម​ទាំង​កូនប្រុស​តូច​ទើបអាយុ​១​ឆ្នាំ បាន​ស្លាប់​ព្រម​គ្នា​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨ ​មីនា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​លេខ​៥០ ស្ថិត​ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។

អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច លោក ន​ន ស៊ី​ណាត បាន​ឲ្យ​ដឹង​ថា គ្រួសារ​រង​គ្រោះមាន​ទីលំនៅ​ក្នុងភូមិ​សុបិន ឃុំ​ពា​នី ដែល​បុរសជា​ប្តី​ឈ្មោះ ប៉ុក សា​រឿ​ន អាយុ​២៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ច្រិ​ក សម្ផស្ស អាយុ​២៥​ឆ្នាំ និង​កូនប្រុស​អាយុ​ទើប​១​ឆ្នាំ ឈ្មោះ ស៊ឹ​ម សុ​ចាន់ ។ ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់
ឪពុក ម្តាយ​និង​កូន​តូច ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដាស​១២៥ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង ១H-0៧៤៣ ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ខាងត្បូង ។

លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្តធុន​ធំ​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់ ពណ៌​ក្រហម​ឆ្នូត​និង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ក្រចេះ​៣A ០៣៦៥ បើកបរ​ដោយ​បុរស​ឈ្មោះ យឿ​ន សុភា​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ខាងត្បូង ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​បត់​ទៅ​ទិស​ខាងលិច​បណ្ដាល​ឱ្យ​បុក​គ្នា​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ចូល​កង់​ក្រោយ​ស្លាប់​បាត់បង់​ជីវិត​ទាំង​គ្រួសារ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​បើក​រត់គេច​ចូល​ទៅ​លាក់​ទុក​នៅ​ការដ្ឋាន​រណ្តៅ​ដី ហើយ​គេចខ្លួន​បាត់ ។ ទោះជា​យ៉ាងនេះក្តី សមត្ថកិច្ច​បាន​តាម​រក​រថយន្ត​នោះ​ឃើញ និង​នាំ​យក​មក​រក្សា​ទុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។ ដោយឡែក សព​ជន​រង​គ្រោះ​ទាំង​៣​នាក់ ឪពុក ម្តាយ​និង​កូន​តូច ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំង​សងខាង ព្រោះ​កន្លែង​កើតហេតុ ជា​ការដ្ឋាន​កំពុង​ធ្វើ​ផ្លូវ មាន​ស្លាក​សញ្ញា​ជា​សម្គាល់​ឱ្យ​ប្រុង​ប្រយ័ត្ន​និង​បន្ថយល្បឿន ៕

អត្ថបទសរសេរ ដោយ