ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូកូឡា​អាច​ទទួលទាន​ច្រើន​បាន​ទេ?

5 ឆ្នាំ មុន

តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​សូកូឡា​ដែរ​ឬទេ? ហើយ​តើ​អ្នកមាន​ទម្លាប់​ញ៉ាំ​វា​ច្រើន និង​ញឹកញាប់​ប៉ុនណា​ដែរ ? តើ​អ្នក​បានដឹង​ទេពី​គុណប្រយោជន៍ និង​គុណវិបត្តិ​របស់​វា ? សូកូឡា និង​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​វា គឺ​កា​កាវ…

តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​សូកូឡា​ដែរ​ឬទេ? ហើយ​តើ​អ្នកមាន​ទម្លាប់​ញ៉ាំ​វា​ច្រើន និង​ញឹកញាប់​ប៉ុនណា​ដែរ ? តើ​អ្នក​បានដឹង​ទេពី​គុណប្រយោជន៍ និង​គុណវិបត្តិ​របស់​វា ?

សូកូឡា និង​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​វា គឺ​កា​កាវ វា​ហាក់ដូចជា​បង្ហាញ​ថា​អាច​កាត់​បន្ថយ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង ។ សារធាតុ flavanols ដែល​មាននៅ​ក្នុង​សណ្តែក​កា​កាវ​ជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម ដែល​អាច​កាត់​បន្ថយ​ការ​ខូចខាត​កោសិកា​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នៅ​ការ​កើត​ជំងឺ​បេះដូង ។

សារធាតុ flavanols ដែល​ជា​ទូទៅ​មាន​ច្រើន​នៅ​ក្នុង​សូកូឡា​ពណ៌​ខ្មៅ​ជាង​នៅ​ក្នុង​សូកូឡា​ទឹកដោះគោ ឬ​សូកូឡា​ពណ៌​ស​នោះ ក៏​ជួយ​បន្ទាប​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង នូវ​មុខងារ​របស់​សរសៃឈាម​ផង​ដែរ ។

លើស​ពី​នេះ​ទៀត​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ផ្សារ​ភ្ជាប់​ការ​ញ៉ាំ​សូកូឡា និង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​គាំងបេះដូង​។ អំណះអំណាង​នៃ​ប្រយោជន៍​​ដល់​សុខភាព​របស់​សូកូឡា​ភាគច្រើន​បាន​មក​ពី​ការ​សិក្សា​ក្នុង​រយៈពេល​ខ្លី និង​មិន​រៀបរយ​បាន​ល្អ ។ ការ​ស្រាវជ្រាវ​បន្ថែម គឺ​នៅ​តែ​ជា​ការ​ចាំបាច់ ។ តែ​នៅ​ក្នុង​ពេល​នេះ​ប្រសិនបើ​អ្នក​ចង់​ញ៉ាំ​សូកូឡា​បន្ថែម​ទៀត ដូច្នេះ​សូម​ញ៉ាំ​ក្នុង​កម្រិត​មធ្យម ។

តើ​ហេតុ​អ្វី ? នៅ​ក្នុង​សូកូឡា​ភាគច្រើន​មាន​គ្រឿងផ្សំ​បន្ថែម​ដែល​​នោះ គឺ​ជាតិ​ខ្លាញ់ ស្ករ និង​កាឡូរី (​ថាម​ពល​) ។ ប្រសិនបើ​ញ៉ាំ​ច្រើន​ពេក វា​អាច​រួមចំណែក​ឲ្យ​មានការ​ឡើង​ទម្ងន់ ដែល​ជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​។ ចូរ​ជ្រើស​យក​សូកូឡា​ពណ៌​ខ្មៅ ដែល​មានកា​កាវ​៦៥% ឬ​ខ្ពស់​ជាង​នេះ ។

កំណត់​ខ្លួនឯង​ញ៉ាំ​ត្រឹម ៨៥ ក្រាម​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ចំនួន​មួយ​ដែល​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា​មាន​ប្រយោជន៍ ។ ដោយសា​តែ​បរិមាណ​នេះ អាច​ផ្តល់​រហូត​ដល់​ទៅ​៤៥០​កាឡូរី ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវ​កាត់​បន្ថយ​កាឡូរី​ពី​អាហារ​ផ្សេង​ទៀត ឬ​បង្កើន​ការ​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​ទូទាត់​គ្នា​នឹង​កាឡូរី​ដែល​លើស (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ