ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​៣​នេះ ជួយ​អ្នក​ម្តាយកូន​ខ្ចី ឱ្យ​មាន​សម្រស់​កាន់តែ​ស្អាត

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ជួយ​បង្កើន​សម្រស់​អ្នក​ម្តា​យមក​វិញ​ក្នុង​ពេល​កូនខ្ចី​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​ម្តាយ​អាច​ពិសារ​ផ្លែ​ចេក​បាន ព្រោះ​វា​អាច​ជួយ​ក្រពះ​អ្នក​ម្តាយ​ឲ្យ​ដំណើរការ​ល្អ ថែម​ទាំង​ជួយ​ប៉ូវ​ឈាម​អ្នក​ម្តា​យមក​វិញ​បាន​លឿន​ផង​ដែរ​។ ជា​ពិសេស វា​អាច​ជួយ​ឲ្យ​កូន​គេច​ផុត​ពី​អាកា​រៈ​ខ្វះ​ឈាម​បើ​កូន​បៅ​ទឹកដោះ​អ្នក​ម្តាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​មិន​ទល់លាមក…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ជួយ​បង្កើន​សម្រស់​អ្នក​ម្តា​យមក​វិញ​ក្នុង​ពេល​កូនខ្ចី​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​ម្តាយ​អាច​ពិសារ​ផ្លែ​ចេក​បាន ព្រោះ​វា​អាច​ជួយ​ក្រពះ​អ្នក​ម្តាយ​ឲ្យ​ដំណើរការ​ល្អ ថែម​ទាំង​ជួយ​ប៉ូវ​ឈាម​អ្នក​ម្តា​យមក​វិញ​បាន​លឿន​ផង​ដែរ​។ ជា​ពិសេស វា​អាច​ជួយ​ឲ្យ​កូន​គេច​ផុត​ពី​អាកា​រៈ​ខ្វះ​ឈាម​បើ​កូន​បៅ​ទឹកដោះ​អ្នក​ម្តាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​មិន​ទល់លាមក ស្បែក​អ្នក​នឹង​ស​ភ្លឺ​ថ្លា មិន​ស្ងួត ហើយ​ស្រអាប់​ខ្លាំង​នោះ​ឡើយ​។

អ្នក​ម្តាយ​ក៏​អាច​បរិភោគ​ផ្លែ​គូ​លេ​ន​ដែរ ព្រោះ​ផ្លែ​ឈើ​មួយ​នេះ អាច​ជួយ​ការពារ​ថ្លើម​អ្នក​ម្តាយ ព្រមទាំង​ជួយ​បំបាត់​ក្អក និង​ជួយ​ឲ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ នៅ​ពេល​ដែល​អារម្មណ៍​អ្នក​ល្អ ហើយ​ថ្លើម​ល្អ ស្បែក​អ្នក​នឹង​ស្អាត​ខ្លាំង​ណាស់​។ ប៉ុន្តែ​អ្នក​ម្តាយ​មិន​គួរ​បរិភោគ​ច្រើន​ពេក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​អាកា​រៈ​ក្តៅ​ក្នុង​បាន​។

ផ្លែ​ប៉ោម ជា​ផ្លែ​ឈើ​ដែល​អ្នក​ម្តាយ​គួរតែ​បរិភោគ​ក្នុង​ពេល​កូនខ្ចី ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ម្តាយ​ងាយ​ស្រូប​យក​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​មិន​ត្រឹមតែ​មាន​សុខភាព​ឆាប់​រឹង​មាំ​វិញ ថែម​ទាំង​មាន​សម្រស់​ស្អាត​ក្រោយ​ពេល​ដែល​បរិភោគ​ផ្លែ​ឈើ​ទាំងនេះ​រួច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ