ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ហិនហោច​ទើប​ចម្លែក បើ​ឈ្មួញ​ទុច្ចរិត​ដឹក​ចេញ​ប្រុយ​ៗ​គ្មាន​បញ្ហា​អី​ផង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បទល្មើស​ឈើ​ធ្នង់​កំពុង​កើត​មាន​ពេញបន្ទុក​ដែល​នាំ​ចូល​តាម​ច្រករបៀង​ល្មើសច្បាប់​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ កាលពីមុន​គឺ​សកម្មភាព​បទល្មើស​ឈើ​ក្រ​ញូ​ង​កើត​មាន​តែ​រយៈពេល​ជាមួយ​នេះ​បាន​កើត​មាន​បទល្មើស​ឈើ​ធ្នង់​កំពុង​កើត​មាន ព្រោះតែ​តំលៃ​ក្នុង​១​ម៉ែត្រ​គីប​លក់​បាន​ជាង​១០០០​ដុល្លារ​ឯណោះ ។ តាម​ព័ត៌មាន​ទទួល​បាន​ក្នុង​ស​ប្តា​ហ៍​នេះ​មាន​ឈ្មួញ​បាន​ទិញ​ឈើ​ធ្នង់​នាំ​ចេញ​តាម​ច្រករបៀង​ល្មើសច្បាប់​ដឹក​ចូល​ដោយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ប្រភេទ​រថយន្ត​ផ្លូវ​ប្រាំ​កាច់ចង្កេះ​បាន​ដឹកឈើ​ធ្នង់​ចូល​ជាង​៣០​តោន​ចូល​មក​ទីរួមខេត្ត​ឬ​ដាក់​ផ្ទះ​ឈ្មួញ​នៅ​ស្រុក​មង្គល​បូ​រី ។…

ខេត្តបន្ទាយមានជ័យ ៖ បទល្មើស​ឈើ​ធ្នង់​កំពុង​កើត​មាន​ពេញបន្ទុក​ដែល​នាំ​ចូល​តាម​ច្រករបៀង​ល្មើសច្បាប់​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ កាលពីមុន​គឺ​សកម្មភាព​បទល្មើស​ឈើ​ក្រ​ញូ​ង​កើត​មាន​តែ​រយៈពេល​ជាមួយ​នេះ​បាន​កើត​មាន​បទល្មើស​ឈើ​ធ្នង់​កំពុង​កើត​មាន ព្រោះតែ​តំលៃ​ក្នុង​១​ម៉ែត្រ​គីប​លក់​បាន​ជាង​១០០០​ដុល្លារ​ឯណោះ ។

តាម​ព័ត៌មាន​ទទួល​បាន​ក្នុង​ស​ប្តា​ហ៍​នេះ​មាន​ឈ្មួញ​បាន​ទិញ​ឈើ​ធ្នង់​នាំ​ចេញ​តាម​ច្រករបៀង​ល្មើសច្បាប់​ដឹក​ចូល​ដោយ​រថយន្ត​ធុន​ធំ​១​គ្រឿង​ប្រភេទ​រថយន្ត​ផ្លូវ​ប្រាំ​កាច់ចង្កេះ​បាន​ដឹកឈើ​ធ្នង់​ចូល​ជាង​៣០​តោន​ចូល​មក​ទីរួមខេត្ត​ឬ​ដាក់​ផ្ទះ​ឈ្មួញ​នៅ​ស្រុក​មង្គល​បូ​រី ។

ឈើ​ធ្នង់​ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​ធុន​ធំ​ប្រភេទ​ផ្លូវ​ប្រាំ​ដែល​ដឹកឈើ​ធ្នង់​នេះ​គឺ​រកស៊ី​រយៈពេល​យូរ​មក​ហើយ​តែ​អំឡុង ស​ប្តា​ហ៍​មុន​នេះ​ទំនង​បែកការ​ត្រូវ​បាន​ជន​១​ក្រុម​បាន​កាក់​ហើយ​ឈ្មួញ​ឈើ​ធ្នង់​ដែល​គេ​ដឹង​ថា អ្នក​នៅ​រស់​ស្រុក​មង្គល​បូ​រី​បាន​បង់លុយ​ជាង​៤០០០​ដុល្លារ​ទើប​ដឹក​ចេញ​ដោយ​រលូន ។

បទល្មើស​ឈើ​ធ្នង់​កំពុង​កើត​មាន​ពេញបន្ទុក​ដែល​ឈ្មួញ​ដឹក​ចេញ​តាម​ច្រករបៀង​ភូមិ​សា​ស្គ្រ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​តាម​រថយន្ត​ធុន​ធំ និង​ធុន​តូច​ចេញពី​ព្រំដែន​លាក់​ទុក​ស្រុក​-​ក្រុង ទីរួមខេត្ត ហើយ​ប្រភេទ​ឈើ​ធ្នង់​នេះ​ត្រូវ​បាន​ឈ្មួញ​ជួល​អោយ​កម្មករ​ចូល​លួច​កាប់​ក្នុង​ទឹកដី​ថៃ​យក​ដាក់​ព្រំដែន​ដឹក​ចេញ​ដែល​ប្រជាពលរដ្ឋ​ប្រឈម​គ្រោះថ្នាក់​បើ​អាជ្ញាធរ​គ្មាន​វិធាន​ទប់ស្កាត់​បទល្មើស​ឈើ​ធ្នង់​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ