ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឡាន​​​ហ៊ី​យ៉ា​ន់​ដាយ​វ៉េ​អង១គ្រឿងទាំង​កណ្តាល​​អធ្រាត្រ​

3 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ​៖ សង្កេត​ឃើញ​ករណី​អគ្គិភ័យ​បាន​កើតឡើង​ជាញឹកញាប់ មិន​ថា​ឆេះ​ផ្ទះ ឬ​រថយន្ត និង​​​សម្ភារៈ​ផ្សេងៗ​នោះ​ទេ ខណៈ​ដែល​អាកាសធាតុ​នាពេលនេះ ក៏​កំពុង​មាន​កម្តៅ​ក្តៅ​ខ្លាំង​ផង​ដែរ ។ ជាក់ស្តែង…

ខេត្តព្រះវិហារ ​៖ សង្កេត​ឃើញ​ករណី​អគ្គិភ័យ​បាន​កើតឡើង​ជាញឹកញាប់ មិន​ថា​ឆេះ​ផ្ទះ ឬ​រថយន្ត និង​​​សម្ភារៈ​ផ្សេងៗ​នោះ​ទេ ខណៈ​ដែល​អាកាសធាតុ​នាពេលនេះ ក៏​កំពុង​មាន​កម្តៅ​ក្តៅ​ខ្លាំង​ផង
​ដែរ ។

ជាក់ស្តែង យោង​តាម​ផេ​ក​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​គរ​បា​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​ឆ្នាំ​២០២៤ វេលា​ម៉ោង ០១:៣០​នាទី​យប់​រំលង​អធ្រាត្រ មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​នៅ​ចំណុច​អង្ក​ការ​អេ​ដស៍ ស្ថិត​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ផ្លូវ​លេខ ២៦២៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦ និង​លេខ​៧ ។

ចំពោះ​អ្នកបើកបរ​រថយន្ត​ខាងលើ មាន​ឈ្មោះ​នៅភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ នៅ​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សា​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ដឹក​ជញ្ជូន​ចន្ទី​ចំនួន​២៥​តោន​ពី​ស្រុក​ត្រពាំង​ប្រា​សាទ​ទៅ​លក់​នៅ​ខេត្តរតនគិរី ។

ប្រភព​បន្ត​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​វ៉េ​អង ព​ណ៏​ស ពាក់​ស្លាក​លេខ​កំពង់ចាម 3B 1427 រឺ​ម៉ក​ពាក់​ស្លាក​លេខ​កំពង់ចាម 4A 1497 បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ក្បាល​រថយន្ត​ឆេះ​ទាំងស្រុង ចន្ទី​ខូចខាត​អស់​ប្រហែល​ចំនួន​០១​តោន​។

ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​កងកម្លាំង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០២​គ្រឿង របស់​ទីបញ្ជាការ​ស្រាល​នគ​បាល​ព្រំដែន​គោក​ភូមិភាគ​៤​អស់​ទឹក​ចំនួន​០២​រថយន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ