ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​បង្ក​ឱ្យ​មាន​ស្នាម​ជាំ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧស្សាហ៍​មាន​ស្នាម​ជាំ​ដោយ​មិនដឹង​មូលហេតុ​មែន​ទេ? សូម​ក្រឡេក​មើល កត្តា​ដ៏​ភ្ញាក់ផ្អើល​ទាំងនេះ ដែល​បណ្តាល​ឱ្យ​មាន​ស្នាម​ជាំ​លើ​ខ្លួន​របស់​អ្នក​។ ១- ការ​ប្រើប្រាស់​ថ្នាំ ៖ ថ្នាំ​អាស្ពីរីន​,…

រាជធានី​ភ្នំពេញ ៖ ឧស្សាហ៍​មាន​ស្នាម​ជាំ​ដោយ​មិនដឹង​មូលហេតុ​មែន​ទេ? សូម​ក្រឡេក​មើល
កត្តា​ដ៏​ភ្ញាក់ផ្អើល​ទាំងនេះ ដែល​បណ្តាល​ឱ្យ​មាន​ស្នាម​ជាំ​លើ​ខ្លួន​របស់​អ្នក​។

១- ការ​ប្រើប្រាស់​ថ្នាំ ៖

ថ្នាំ​អាស្ពីរីន​, ថ្នាំ​ប្រឆាំង​នឹង​ការ​កកឈាម និង​ភ្នាក់ងារ​ប្រឆាំង​នឹង​ផ្លា​កែ​ត អាច​កាត់​បន្ថយ​នូវ​សមត្ថភាព​ក្នុង​ការ​​កកឈាម​របស់​អ្នក ។ ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច ក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​កំណក​ឈាម​ផង​ដែរ ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ប៉ះ​នឹង​អ្វីមួយ​ដោយ​ចៃដន្យ​អ្នក​នឹង​មាន​ស្នាម​ជាំ​ធំ​ជាង​ធម្មតា​។

២- គ្រឿង​ស្រវឹង​៖

គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​សរសៃឈាម​របស់​អ្នក​សម្រាក​មួយ​រយៈ និង​រីក​ធំ​ដែល​ធ្វើ​ឲ្យ​លំហូរ​ឈាម​នៅ​ក្នុង​ខ្លួន​របស់​អ្នក​កើនឡើង​។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ផឹកស្រា ហើយ​មាន​របួស​អ្នក​អាច
នឹង​មាន​ស្នាម​ជាំ​កាន់តែ​ធំ និង​គួរ​ឱ្យ​កត់សម្គាល់​ជាង​ធម្មតា​។

៣- ការ​ប្រែប្រួល​អ័រម៉ូន​៖

ការ​ប្រែប្រួល​នៃ​អ័រម៉ូន ជា​ពិសេស​ការ​ធ្លាក់​ចុះ​នៃ​អេ​ស្ត្រូ​សែន​អាច​ធ្វើ​ឱ្យ​សរសៃឈាម និង
ជញ្ជាំង​សរសៃឈាម​របស់​អ្នក​ទន់ខ្សោយ និង​ងាយ​ខូចខាត​។

៤- ជំងឺ​ទឹកនោមផ្អែម ៖

ជំ​អឺ​ទឹកនោមផ្អែម​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​ចរន្តឈាម​។ អ្នក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​មាន
ជាតិ​គ្លុយកូស​ច្រើន​ពេក​នៅ​ក្នុង​ឈាម​ដែល​បណ្តាល​អោយ​ខូច​សរសៃឈាម​ក្នុង​រយៈពេល
យូរ​។

៥- កម្រិត​ផ្លា​កែ​ត​ទាប​៖

នៅ​ពេល​អ្នកមាន​កម្រិត​ផ្លា​កែ​ត​ទាប អ្នក​អាច​នឹង​មាន​ស្នាម​ជាំ​ពណ៌​ក្រហម ពណ៌​ស្វាយ ឬ​ពណ៌​ត្នោត​ដែល​គេ​ហៅ​ថា purpura ។ ក្នុង​ករណី​នេះ វេជ្ជបណ្ឌិត​របស់​អ្នក​អាច​នឹង​ចេញវេជ្ជបញ្ជា​អោយ​ប្រើប្រាស់​ថ្នាំ​បង្កើន​កោសិកា​ឈាម​ដល់​អ្នក​។

ព្យាបាល​ស្នាម​ជាំ​របស់​អ្នក​ជាមួយ​ផលិតផល​ដែល​មានគុណ​ភាពល្អ និង​ជឿ​ទុកចិត្ត​បាន​ដែល​អាច​កាត់​បន្ថយ​រូបរាង​នៃ​ស្នាម​ជាំ​ដោយ​រំលាយ​កំណក​ឈាម និង​កាត់​បន្ថយ​ការ​រលាក និង​ការ
ឈឺចាប់​ផ្សេង​ៗ​។

តើ​អ្នក​បាន​យល់​ពី​ចំណេះដឹង​អ្វី​ដែល​ថ្មី​ទេ? ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​និង​ស្វែង​យល់​បន្ថែម​ពី​ការ​ព្យាបាល​ស្នាម និង​មុន ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ