ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​វៀតណាម​ត្រូវការ​ជំនួយ​ដើម្បី​បង្កើន​​ទិន្នផល​ផ្លែ​ឈើ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ផ្លែ​ឈើ​គឺជា​ផលិតផល​ដ៏​សំខាន់​ស​ម្រា​បើ​ខេត្ត​វៀតណាម​ដែល​នៅ​ជុំវិញ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​។ ប៉ុន្តែ​ការ​ដាំ​ដុះ​ទ្រង់ទ្រាយ​តូច និង​កង្វះ​កា​រត​ភ្ជាប់​ផលិតកម្ម​ទៅ​កាន់ការ​ទិញ…

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ផ្លែ​ឈើ​គឺជា​ផលិតផល​ដ៏​សំខាន់​ស​ម្រា​បើ​ខេត្ត​វៀតណាម​ដែល​នៅ​ជុំវិញ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​។ ប៉ុន្តែ​ការ​ដាំ​ដុះ​ទ្រង់ទ្រាយ​តូច និង​កង្វះ​កា​រត​ភ្ជាប់​ផលិតកម្ម​ទៅ​កាន់ការ​ទិញ ការ​វេច​ខ្ចប់​ទៅ​ការ​នាំ​ចេញ កំពុង​តែ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​នេះ​។

យោង​ទៅ​តាម​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ ជនបទ​វៀតណាម​បាន​ឲ្យ​ដឹង​ថា ខេត្ត​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​មានការ​ដាំ​ដុះ​ដំណាំ​យក​ផ្លែ​ប្រមាណ​៥៩៦,៣៣០​ហិច​តា ដែល​ស្មើ ៦០%​នៃ​ដី​ដាំ​ដុះ​ក្នុង​ប្រទេស​ទៅ​ហើយ​។ ជា​រៀង​រាល់​ឆ្នាំ ពួក​គេ​ប្រមូល​ទិន្នផល​បាន​ប្រមាណ​៦.៦​លាន​តោន ឬ​ស្មើ ៦៧%​នៃ​ទិន្នផល​សរុប​ក្នុង​ប្រទេស​។ ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផលិត​បាន​កើនឡើង ៦១%​ផង​ដែរ​បើ​ធៀប​នឹង​ឆ្នាំ​២០១០​។

ព្រោះតែ​មានការ​ដាំ​ដុះ​នៅ​ឆ្ងាយ​ពី​គ្នា វិ​និ យោគិន​ជួប​ការ​លំបាក​ក្នុង​ការ​វិនិយោគ​ក្នុង​ការ​អ​ភ​វិ​ឌ្ឍ​ន៍​ហេដ្ឋា​រចនាសម្ព័ន្ធ បង្កើត​តំណ​ភ្ជាប់​ក្នុង​ផ្នែក​ផលិតកម្ម និង​គ្រប់គ្រង​គុណភាព​ផលិតផល​ជាដើម​។ ប្រទេស​វៀតណាម​មាន​កន្លែង​វេច​ខ្ចប់​ផ្លែ​ឈើ​ប្រមាណ​៧១​កន្លែង​ក្នុង​ខេត្ត​ខាងត្បូង ប៉ុន្តែ​រោងចក្រ​ទាំងនេះ​ភាគច្រើន​ខ្វះ​សម្ភារៈ​។

យោង​ទៅ​តាម​លោក Cao Van Hoa ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​នៅ​ខេត្ត Tien Giang បាន​ឲ្យ​ដឹង​ថា ខេត្ត​នេះ​មើលឃើញ​ទំហំ​ដី​ដាំ​ដុះ​ផ្លែ​ឈើ​កើនឡើង ៩​ពាន់​ហិច​តា​មក​ស្មើ ៧៧,៧០០​ហិច​តា​កាលពី​ឆ្នាំ​មុន​។ ទិន្នផល​បាន​កើនឡើង​០.៣៤​តោន មក​ស្មើ ១.៥​ទ្រី​លាន​ដុល្លារ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​ចម្ការ​ដាំ​ដុះ​ប្រហែលជា​មិន​អាច​កើត​មាន​ឡើង​ទេ​។

លោក បាន​បន្ទោស​ការ​ដាំ​ដុះ​ទ្រង់ទ្រាយ​ធំ និង​កង្វះ​កា​រត​ភ្ជាប់​ក្នុង​ផ្នែក​វិនិយោគ និង​ជំនាញ​។ លោក​បាន​បន្ត​ថា បម្រែបម្រួល​អាកាសធាតុ​ក៏​ជា​បញ្ហា​មួយ​ដែរ ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​វិស័យ​នេះ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​។

លោក Pham Van Canh ដែល​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ប្រចាំ​ខេត្ត Long An បាន​ស្នើ​ដល់​ភ្នាក់ងារ​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យ​ខិតខំ​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​ក្នុងស្រុក​និង​នៅ​បរទេស​បន្ថែម ផ្តល់​ព​ត៌​មាន​ពី​តម្លៃ​លើ​ទីផ្សារ និង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដើម្បី​ជួយ​ដល់​ទិន្នផល​កសិករ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ