ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឃាតករ​ម្នាក់ក្នុង​ចំណោម​បក្ខពួកច្រើន​នាក់​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៨​នាក់ ត្រូវ​បាន​ប៉ូលិស​ស្រុក​ទ្រាំង​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​​វាយ​សម្លាប់​យុវជន​ម្នាក់​ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០០-១០១…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៨​នាក់ ត្រូវ​បាន​ប៉ូលិស​ស្រុក​ទ្រាំង​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​​វាយ​សម្លាប់​យុវជន​ម្នាក់​ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០០-១០១ ស្ថិត​ក្នុងភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​បញ្ជា​រលោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ។

លោក​ប៉ិច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង​បានអោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ ឈ្មោះ ម៉ុ​ន មុំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ដែក​បំពង់​ទីប​២​កំណាត់ ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ពេល​ធ្វើ​សកម្មភាព ចំណែកឯ​បក្ខពួក​ចំនួន​៧​នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​។

ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ថន សុខ​ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ កិល សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​គ្មាន​របួស​) ដោយ​បាន​រត់គេច​ខ្លួន​រួច​ពី​កន្លែង​កើតហេតុ​។

លោក​អធិការ​កា​រង​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ ក៏​បាន​ជួប​ក្រុម​ជន​ស​ង្ស​យ័​ដែល​មាន​គ្នា​៨​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា រួច​ក្រុម​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​ទាន់ កុំ​អី​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​សម្លាប់​ទាំង​២​នាក់​ទៅ​ហើយ​។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មុន​ឈាន​ដល់​ការ​វាយ​សម្លាប់​នេះ គឺ​ដោយសារ​ខឹង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ប៉ះ​ក្រុម​ខ្លួន ហើយ​ក្រុម​ខ្លួន​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​សម្លាប់​តែ​ម្តង​។

លោក​វរសេនីយ៍ឯក​សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​បានអោយ​ដឹង​ថា​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ មីនា ២០១៩ នេះ ចំណែក​ក្រុម​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​នោះ និង​បន្ត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ដើម្បី​ចាប់ខ្លួន​យក​មក​ដាក់ទោស​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ