ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្កេត​សឹង​១​ថ្ងៃ​…​ទើប​បែក​ថា​ជា​រឿង​ចោទ​ប្រពន្ធ​កំពុង​ផិត​ជាមួយ​អ្នក​ស្លា.ប់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ស្ទើរ​ពេញ​មួយ​ថ្ងៃ ជុំវិញ​ករណី​សាកសព​បុរស​ម្នាក់ ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​មាត់ទឹក​រណ្ដៅ​ដី​មួយ​កន្លែង​នៅ​ស្រុក​កំ​រៀង សមត្ថកិច្ច​បាន​អះអាង​ថា ការ​​ស្លាប់​របស់​បុរស​នោះ​គឺជា​ «​អំពើ​ឃាតកម្ម​»​ ដែល​ផ្ដើមចេញពី​ស្នេហា​ត្រីកោណ…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ស្ទើរ​ពេញ​មួយ​ថ្ងៃ ជុំវិញ​ករណី​សាកសព​បុរស​ម្នាក់ ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​មាត់ទឹក​រណ្ដៅ​ដី​មួយ​កន្លែង​នៅ​ស្រុក​កំ​រៀង សមត្ថកិច្ច​បាន​អះអាង​ថា ការ​​ស្លាប់​របស់​បុរស​នោះ​គឺជា​ «​អំពើ​ឃាតកម្ម​»​ ដែល​ផ្ដើមចេញពី​ស្នេហា​ត្រីកោណ ហើយ​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ជា​ប្ដី​ប្រពន្ធ កាលពី​យប់​ថ្ងៃ​ទី​១៦ មីនា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រួម​ដៃ​គ្នាសម្លាប់​ជន​រង​គ្រោះ​ រួច​សែង​យក​ទៅ​បោះចោល​ក្នុង​ទឹក​រណ្តៅ​ដី ។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ ភេ​ន ភាព អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សែត ភាព អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ពេល​នាំ​ខ្លួន​មក​សាកសួរ​ដំបូង ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ព្យាយាម​ឆ្លើយ​បដិសេធ ហើយ​ថែម​ទាំង​ផ្ដល់​ព័ត៌មាន​មិន​ពិត មាន​ចេតនា​ចង់​បង្វែរ​កំហុស​នេះ​ទៅ​លើ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​ថា​ ជា​អ្នក​ប្រព្រឹត្តិ​ទៀត​ផង ។ ប៉ុន្តែ​បន្ទាប់​ពី​សមត្ថកិច្ច​បង្ហាញ​ភស្ដុ​តាង និង​មានការ​ដាក់បន្ទុក​ពី​សាក្សី​មួយ​ចំនួន​ផង ទើប​ជនសង្ស័យ​ប្ដី​ប្រពន្ធ​នេះ ​ព្រម​សារភាព​នូវ​ទ​ង្វើ​ដ៏​ឃោរឃៅ​របស់​ខ្លួន ដែល​ផ្ដើម​ចេញពី​ការ​«​ប្រចណ្ឌ​ប្រពន្ធ​ទៅ​នឹង​ជន​រង​គ្រោះ​»​នោះ ។

បើ​តាម​សមត្ថកិច្ចដែល​បាន​ស្រង់​ចម្លើយ​ខ្លះ​ៗ​ពី​ជនសង្ស័យ​ឈ្មោះ ភេ​ន ភាព ជន​នេះ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​វាយ​សម្លាប់​ជន​រង​គ្រោះ រីឯ​ប្រពន្ធ​ខ្លួន​បាន​ជួយ​សែង​ជន​រង​គ្រោះ​ យក​ទៅ​ទម្លាក់​ចោល នៅ​មាត់ទឹក​ក្នុង​​រណ្តៅ​ដី​ខាងក្រោយ​ភូមិ ។ សមត្ថកិច្ច​បាន​ស្រង់​សំដី​ជន​ដៃដល់​ទៀត​ថា ខ្លួន​បាន​យក​គល់​ឫស្សី​វាយ​សម្លាប់​ជន​រង​គ្រោះ ដោយសារ​តែ​កន្លង​មក ជន​រង​គ្រោះ​លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ខ្លួន ។ ជន​នេះ​បាន​សារភាព​ទៀត​ថា ហេតុ​ការ​ណ៍​នេះ​​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ មីនា ដែល​កើតឡើង​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​តែ​ម្ដង ។ ជន​រង​គ្រោះ​និង​គ្រួសារ​ខ្លួន​ជា​មនុស្ស​ស្គាល់គ្នា ហើយ​ជន​រង​គ្រោះ​តែង​មក​ដេក​លេង​នៅផ្ទះ​ខ្លួន​ជា​ញឹកញាប់​ផង​ដែរ ។ ឈ្មោះ ភេទ ភាព បាន​ប្រាប់​សមត្ថកិច្ច​ថា កន្លង​​មក ​ខ្លួន​បាន​តាមដាន​រហូត​សង្ស័យ​ថា ជន​រង​គ្រោះ​និង​ប្រពន្ធ​ខ្លួន​អាច​លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ទៀត​ផង ។ លុះ​នៅ​យប់​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​មក​ដេក​លេង​នៅផ្ទះ​ខ្លួន​ជា​ថ្មី​ទៀត ទើប​នាំ​ឲ្យ​មាន​ជម្លោះ​កើតឡើង ខ្លួន​ក៏​ស្ទុះ​ទៅ​ទាញ​គល់​ឫស្សី​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង ។ ប៉ុន្តែ​ការ​វាយ​នោះ​គ្រាន់តែ​សន្លប់​ទេ តែ​ខ្លួន​នឹង​ប្រពន្ធ​ក៏​នាំ​គ្នា​សែង​យក​ទៅ​បោះចោល​មាត់ទឹក​ក្នុង​រណ្ដៅ​ដី​ខាងត្បូង​ភូមិ និង​បាន​ហែក​ជាយ​កន្សែង​ជន​រង​គ្រោះ​រឹត .​ក​បន្ថែម​រហូត​ដល់​ស្លាប់​តែ​ម្ដង​ទៅ ។

ដោយឡែក​ ស្ត្រី​ជា​ប្រពន្ធ​វិញ​​ហាក់​មិន​បាន​និយាយ​ច្រើន​អំពី​រឿង​ខ្លួន​មាន​សហាយស្មន់ ​ជាមួយ​ជន​រង​គ្រោះ តាម​ការ​ចោទប្រកាន់​របស់​ប្ដី​ទេ ។ ប៉ុន្តែ​ស្ត្រី​រូប​នេះ​ បាន​សារភាព​ដាក់បន្ទុក​លើ​ប្ដី​ខ្លួន​ថា ប្ដី​របស់​ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​មែន រីឯ​ខ្លួន​គ្រាន់តែ​បាន​ចូលរួម​សែង​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ទឹកតែ​ប៉ុណ្ណោះ​ ។ សមត្ថកិច្ច​បាន​ស្រង់​សម្តី​ស្ត្រី​រូប​នេះ​ថា នៅ​យប់​នោះ​ខ្លួន​បាន​ចូល​ដេក​ទៅ​ហើយ តែ​ពេល​ឮ​សំឡេង​ប្ដី​និង​ជន​រង​គ្រោះ​ឈ្មោះ​គ្នា ខ្លួន​បាន​ស្ទុះ​ចេញ​មក​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​និង​ប្ដី​ខ្លួន​កំពុង​វាយតប់​គ្នា តែ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​ដួល​សន្លប់​ស្ដូក​ដែរ ។ ពេល​នោះ​ប្ដី​ខ្លួន​ក៏​ប្រាប់​ឲ្យ​ខ្លួន​ជួយ​សែង​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ទឹក​ក្នុង​រណ្តៅ​ដី​ខាងត្បូង​ភូមិ​ទាំង​យប់​តែ​ម្ដង ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ សំ ម៉ៅ អាយុ​៤៩​ឆ្នាំ មានមុខ​របរ​លក់​សាច់​ពិសេស​(​សាច់​ឆ្កែ​) រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្បែរ​មាត់ទឹក​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ មីនា នៅ​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​មាន​ខ្សែរឹត​ជាប់​ក និង​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង​នៅ​លើ​ត្របកភ្នែក​និង​ត្រចៀក​ផង ។ ដំបូង​សមត្ថកិច្ច​ហាក់​មិន​ទាន់​ហ៊ាន​វាយតម្លៃ​បែប​ណា​ទេ នៅ​ពេល​ចាប់ផ្ដើម​ត្រួតពិនិត្យ​សាកសព​ជន​រង​គ្រោះ​ភ្លាម​ៗ ។ ប៉ុន្តែ​បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត ដោយ​មានការ​បំភ្លឺ​អំពី​រឿងរ៉ាវ​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ និង​សាក្សី​មួយ​ចំនួន​ផង ទើប​មន្ត្រី​ជំនាញ​ហៅ​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​មក​សួរនាំ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ក្រោយ​ពី​ជន​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ឆ្លើយ​សារភាព​កំហុស ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ករណី​មនុស្ស​ស្លាប់​នៅ​ស្រុក​កំ​រៀង​ខាងលើ​នេះ គឺជា​«​អំពើ​ឃាតកម្ម​»​ដែល​ផ្ដើម​ចេញពី​រឿង​ផិតក្បត់ ហើយ​បាន​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​​២​នាក់​ ប្ដី​ប្រពន្ធ​ខាងលើ​នេះ​តែ​ម្ដង ។ ជន​ទាំង​២​នាក់​នេះ​បាន​សារភាព​ទទួលខុសត្រូវ​លើ​ករណី​នេះ​ហើយ ។ ពេល​នេះ​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សួរនាំ​បន្ត ដើម្បី​កសាង​សំណុំរឿង​ន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ ។ គួរ​បញ្ជាក់​ថា ប្រមាណ​ជា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៧ មីនា នគរបាល​បាន​នាំ​ជនសង្ស័យ​ដោយ​ចងខ្សែ​.​កជើង​បណ្តើរ​ទៅ​ឱ្យធ្វើ​ត្រាប់​ដោយ​២​នាក់​ប្តី​ប្រពន្ធ​សែង​រូប​ម៉ា​នី​កាំ​ង​យក​ទៅ​ទម្លាក់​នៅ​ក្នុង​ទឹក​រណ្តៅ​ដី តាម​សកម្មភាព​ដែល​ពួក​គេ​បាន​ធ្វើ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ